បរទេស៖ កីឡាករបាល់ទាត់ Cristiano Ronaldo ឥឡូវនេះបានគ្រងដំណែង បុគ្គលទី ១ លើ ដែលក្លាយជាគណនី ដែលមានអ្នកតាមដានច្រើនបំផុតជាងគេលើលោក នៅលើ អ៉ីនស្តាក្រាម ដែលជាវេទិការ បណ្តាញសង្គម ដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
ក្នុងនោះ Cristiano Ronaldo បានក្លាយជាមនុស្សដំបូងគេដែលមានអ្នកតាមដាន ៥០០ លាននាក់នៅលើ Instagram បន្ទាប់ពីបានបង្ហោះការផ្សាយពាណិជ្ជកម្មរបស់ Louis Vuitton ដែលមានរូបលោក និងមិត្តរួមអាជីពបាល់ទាត់ Lionel Messi ។
យ៉ាងណាមិញ គណនីរបស់ Cristiano តែមួយគត់ដែលមានអ្នកតាមដានច្រើនគឺទំព័រផ្លូវការរបស់ Instagram ដែលជាកម្មសិទ្ធិរបស់ Meta Platforms Inc. ដែលជាអ្នកនាំពាក្យគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមបានបញ្ជាក់។
ជាមួយគ្នានេះដែរ Messi គឺជាតារាល្បីលំដាប់ទីពីរដែលមានអ្នកតាមដាន ៣៧៦ លាននាក់ នាំមុខ ដោយ Kylie Jenner ជាមួយនឹង ៣៧២ លាន៕
សូមទស្សនារូបភាពខាងក្រោម៖