នេះគឺជាសម្រស់ នារីដែលជាប់ជាស្រីស្អាតជាងគេ ប្រចាំឆ្នាំ២០២២ - TrueID

នេះគឺជាសម្រស់ នារីដែលជាប់ជាស្រីស្អាតជាងគេ ប្រចាំឆ្នាំ២០២២

December 29, 2022

បរទេស៖ ថ្មីៗនេះ ជាមួយនឹងលទ្ធផលប្រកាសពីចំណាត់ថ្នាក់សម្រស់តារាស្រីដែលមានភាពស្រស់ស្អាតជាងគេប្រចាំឆ្នាំ ២០២២ នោះ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រជាច្រើន ក្រោយពី បានទន្ទឹងរង់ចាំមើលអាយដលរបស់ពួកគេរៀងៗខ្លួន ។

ក្នុងនោះដែរ នារីដែលបានជាប់ក្នុងលំដាប់ Top 1 ដែលអាចនិយាយបានថា ជានារីដែលមានសម្រស់ស្អាតជាងគេប្រចាំឆ្នាំ ២០២២ គឺបានទៅលើ តារាម៉ូដែលស្រីអាមេរិក នាង Jasmine Tookes បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើស អ្នកដែលមានមុខស្អាតជាងគេលើពិភពលោក ដោយវ៉ាដាច់លើតារាជាច្រើននៅក្នុង Top 100 ហើយនេះ ក៏ជាលើកទី ៨ ហើយ រូបនាងបានស្ថិតក្នុងបញ្ជី។

ងាកមកចាប់អារម្មណ៍ពីតារាម៉ូដែលរូបនេះវិញ បានឲ្យដឹងថា Jasmine បានកើតនៅឆ្នាំ ១៩៩១ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ដោយរូបនាងមានកម្ពស់ ១,៧៥  ម៉ែត្រ មានស្បែកពណ៌ត្នោត ភ្នែកពណ៌ត្នោត ច្រមុះត្រង់ និងមានបបូរមាត់ដ៏ទាក់ទាញ។ យ៉ាងណាមិញ ជាមួយនឹងសម្រស់ដ៏លេចធ្លោ និងរូបរាងស្ដង់ដាររបស់នាង Jasmine បានទាញយកចិត្តទស្សនិកជនជាច្រើន ឲ្យមានការពេញចិត្តព្រមទាំងអាចធ្វើឲ្យនាងអាចដណ្ដើមតំណែងមួយនេះបាន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jasmine Tookes
Jasmine Tookes
Jasmine Tookes
Jasmine Tookes
Jasmine Tookes
Jasmine Tookes
Jasmine Tookes
Jasmine Tookes
Jasmine Tookes
Jasmine Tookes
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...