វត្តមានរបស់ ឈីន រតនៈ ក្នុងកម្មវិធី Cambodian Idol នៅតែជាមន្ទិល! (មានវីដេអូ) - TrueID

វត្តមានរបស់ ឈីន រតនៈ ក្នុងកម្មវិធី Cambodian Idol នៅតែជាមន្ទិល! (មានវីដេអូ)

May 15, 2022

ភ្នំពេញ៖ Cambodian Idol កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ដើមឆ្នាំ2022 នេះបន្ទាប់ពីបានចាក់ផ្សាយ ត្រឹមមួយសប្តាហ៍ដំបូងប៉ុណ្ណោះ។

បេក្ខជនដ៏មានសមត្ថភាពជាច្រើនបានចេញមកបង្ហាញខ្លួនយ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងវគ្គ Judges Audition សប្តាហ៍ទី1 នេះ ជាក់ស្តែងបេក្ខជនដែលចូលមកបង្ហាញខ្លួនដំបូងគេ គឺជាតារាចម្រៀងដ៏ល្បី កញ្ញា ឈីន រតនៈ ដែលធ្វើឲ្យគណៈកម្មការក៏ដូចជាទស្សនិកជនដែលទស្សនាភ្ញាក់ផ្អើលមិនតិចឡើយ។

ជាមួយនឹងភាពក្រមិចក្រមើមរបស់តារាចម្រៀងសំឡេងខ្ពស់រាងតូចច្រឡឹងម្នាក់នេះ បានធ្វើឲ្យបរិយាកាសក្នុងកម្មវិធីទាំងមូលពោពេញដោយភាពសប្បាយរីករាយតែម្តង តែ ឈីន រតនៈ នៅតែអះអាងថា នាងពិតជាមកប្រឡងពិតមែន ទោះមានការដេញដោលសួរនាំពីគណៈកម្មការយ៉ាងណាក៏ដោយ។

មានមតិខ្លះក៏ថា នាងត្រឹមតែមក Surprise ក្នុងកម្មវិធី តែនៅតែមានមតិខ្វែងគំនិតគ្នាថា នាងពិតជាមកប្រឡងពិតមែន។ តែយ៉ាងណាបើយើងសង្កេតឲ្យច្បាស់ នៅចុងវីដេអូប្រកួតរបស់ ឈីន រតនៈ ពិធីករក៏បាននិយាយបញ្ជាក់ថា នាងពុំបានមកប្រកួតយកឈ្នះចាញ់ជាមួយបេក្ខជនដ៏ទៃឡើយ។

Cambodian Idol វគ្គ Judge Audition សប្តាហ៍ទី2 នឹងមកដល់ម៉ោង 8 យប់នេះហើយ! តើនឹងមាបអ្វីប្លែកទៀត? រង់ចាំទស្សនាបន្តទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

វីដេអូ
ទាក់ទងជាមួយ:
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...