ថៃ៖ ប្រិយមិត្ត និយមតាមដានរឿងភាពថៃប្រាកដជាបានស្គាល់តារាស្រី ប៉ុន្មានដួង ដែលទទួលបានភាពល្បីល្បាញនិងមានឈ្មោះបោះសម្លេងខ្លាំង ពិតជាថែរក្សារាងនៅស្អាតតែម្ដង តារាស្រីដែលមានរាងតូចស្ដើងមានដូចជា៖ Nycha, Supassra, Baifern, Davikah, Bella, Chalida,YaYa, Prang តារាស្រី៨ ដួងនេះហើយ ដែលមានរាងតូចច្រឡឹង ស្រស់ស្អាតខ្លាំងនិងជារាងដែលគេគ្រប់គ្នាប្រាថ្នា។
យ៉ាងណាមិញ តារាស្រីថៃទាំង៨ដួងនេះមានសម្បុរសាច់សខ្ចី ចង្កេះអង្ក្រង ជាទីពេញនិយម ស្លៀកពាក់អ្វី ក៏ស្អាតខ្លាំង បូកផ្សំជាមួយសម្រស់ ចំណេះដឹង និងសមត្ថភាពផងដែល ។ មួយវិញទៀត តារាស្រីទាំង៨ដួងនេះជាតារាស្រីប្រចាំប៉ុស្ដិ៍លេខ៣ថៃ គឺពួកគេទទួលបានអទិភាព សម្ដែងជាតួឯកជាច្រើនរឿងនិងមានសមត្ថភាពសម្ដែងបានគ្រប់ទម្រង់ ហើយពួកគេមិនត្រឹមតែជាតារាសម្ដែងនោះទេ ពួកនាងក៏ជាតារាម៉ូដែល ដែលធ្លាប់បានឡើងបង្ហាញម៉ូតនៅលើឆាកអន្ដរជាតិ នៅឯក្រៅប្រទេសទៀតផង។
គួរឲ្យដឹងផងដែលថា តារាស្រីថៃទាំង៨រូបនេះ តែងតែបរិភោគអាហារណាដែលផ្ដល់សុខភាពដល់រាងកាយ។ លើសពីនេះ ពួកនាងទទួលបានឱកាស ថតស្ពតពាណិជ្ជកម្មតូចធំជាច្រើន មិនថាផលិតផល ក្នុងសោះនោះទេ ថែមទាំងថតស្ពត ផលិតផលក្រៅប្រទេសផងដែល៕
សូមទស្សនារូបភាពខាងក្រោម៖