មួយគូទៀតហើយ! គូស្នេហ៍កំលោះសង្ហាមួយគូ សម្រេចចិត្តរៀបការ ផ្អើលពេញហ្វេសប៊ុក - TrueID

មួយគូទៀតហើយ! គូស្នេហ៍កំលោះសង្ហាមួយគូ សម្រេចចិត្តរៀបការ ផ្អើលពេញហ្វេសប៊ុក

January 13, 2022

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ជាពិសេសនៅក្នុងប្រទេសថៃ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញគូស្នេហ៍កំលោះសង្ហាស្រលាញ់ភេទដូចគ្នាមួយគូ បានរៀបចំធ្វើពិធីមង្គលការយ៉ាងអធិកអធម ថែមទាំងមានការចូលរួមពីសំណាក់ឪពុកម្តាយទាំងសងខាងថែមទៀតផង។

ជាក់ស្តែងផ្អែកតាមរូបថតជាច្រើនសន្លឹក ដែលជាការបង្ហោះដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា​ Somkid Siriwan ដែលត្រូវបានអ្នកលេងបណ្តាញសង្គមស្គាល់ថាជាកូនកំលោះ បានបង្ហាញទិដ្ឋភាពនៃពិធីមង្គលការទាំងមូល ដែលមានការដេគ័ររចនាផ្កាក្នុងពិធីដ៏ស្រស់ស្អាត រួមទាំងមានការបំពាក់ចិញ្ចៀន និងការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន ដែលមិនចាញ់ពីពីធីមង្គលការមនុស្សប្រុសស្រីប៉ុន្មានទេ។

យ៉ាងណាមិញ គួរកត់សម្គាល់ផងដែរថា នាពេលបច្ចុប្បន្ននេះ ប្រទេសថៃបានក្លាយជាប្រទេសមួយក្នុងតំបន់ដែលមានអាត្រាខ្ពស់នៃចំនួនអ្នកស្រលាញ់ដូចគ្នា(LGBTQ) ហើយសិទ្ធិសេរីភាពជាទូទៅនៃអ្នកស្រលាញ់ភេទដូចគ្នាក៏មានលក្ខណ:បើកចំហ តួយ៉ាងដូចជាមានការចែកចាយនៅរូបថតរបស់គូស្នេហ៍ស្រលាញ់ភេទដូចគ្នាជាច្រើននៅក្នុងបណ្តាញសង្គមជាដើម៕

ចង់់ឃើញថាតើ គូស្នេហ៍កំលោះមួយគូនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទិដ្ឋភាពក្នុងពិធីរៀបមង្គលការ
ទាក់ទងជាមួយ:
ជីវិតរូបភាពស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...