កម្សាន្ត ÷ មានការចោទប្រកាន់ និងការសង្ស័យថារឿងភាគចិនរឿង «Delicacies Destiny» បានលួចចម្លងរឿងភាគកូរ៉េដ៏ល្បីល្បាញ «Jewel in the Palace» ដែលត្រូវបានគេស្គាល់ថា ចាងគីម ក្នុងនោះចំពេលមានការចោទប្រកាន់ពីការលួចចម្លងនេះ ភាពចម្រូងចម្រាសកំពុងកើនឡើង ខណៈដែលវាត្រូវបានគេបង្ហាញថា រឿងភាគចិនកំពុងចាក់ផ្សាយពាសពេញពិភពលោក លើកលែងតែប្រទេសកូរ៉េប៉ុណ្ណោះ។
នៅថ្ងៃទី ១ ខែកក្កដា ការបង្ហោះសហគមន៍អនឡាញមួយត្រូវបានបង្កើតឡើងជាមួយនឹងចំណងជើងថា «ឥឡូវនេះនៅលើ Disney Plus» ហើយនៅក្នុងការបង្ហោះមានរូបថតឈុតឆាកក្នុងរឿង Delicacies Destiny បង្ហាញពីមុខម្ហូបពោះជ្រូក និងការរុំសាឡាត់ជាម្ហូបប្រពៃណីចិន បន្ទាប់ពីការបង្ហោះត្រូវបានបង្កើតឡើង អ្នកនិយមលេងអ៊ីនធើណែតបានចង្អុលបង្ហាញថា ខ្លឹមសារនៃរឿងភាគចិនគឺស្រដៀងនឹងរឿងភាគកូរ៉េ Jewel in the Palace ហើយតួសម្តែងក្នុងរឿងចិន គឺស្លៀកពាក់ដែលស្រដៀងនឹង Hanbok ប្រពៃណីរបស់កូរ៉េ ថែមទៀត។
ជាពិសេសគឺរឿងចិនមួយនេះ គឺបានចេញផ្សាយទូទាំងពិភពលោក នៅលើ Disney+ នៅថ្ងៃទី ៧ ខែមេសា លើកលែងតែនៅក្នុងប្រទេសកូរ៉េ ដែលសាច់រឿងនេះកើតឡើងពីស្ត្រីសាមញ្ញម្នាក់ ដែលមានជំនាញធ្វើម្ហូបដ៏ពូកែហើយបានចូលរាជវាំងដោយចៃដន្យ វាត្រូវបានចង្អុលបង្ហាញថាសាច់រឿងនៃរឿងនេះ គឺស្រដៀងទៅនឹងរឿង ចាងគីម ដោយសារតែតួឯកស្រី ត្រូវបានទទួលស្គាល់នៅក្នុងរាជវាំង សម្រាប់ជំនាញធ្វើម្ហូបរបស់នាង ហើយទីបំផុតបានលង់ស្នេហ៍នឹងព្រះអង្គម្ចាស់៕
ប្រភព: Allkpop