រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ការប្រកួតចម្រៀង Cambodia Idol រដូវកាលទី៤ វគ្គ Judge Audition ទាំងប៉ុន្មានសប្តាហ៍នេះ ពិតជា កំពុងទាក់ទាញការចាប់អារម្មណ៍មហាជនច្រើន ជាងរដូវកាលមុនៗជាខ្លាំង បេក្ខភាពពីមួយសប្តាហ៍ទៅមួយសប្តាហ៍កាន់តែញាក់។
ក្នុងនោះ មានទាំង តារាកំប្លែងជើងចាស់ តារាចម្រៀងអាជីពក៏ចូលប្រឡង បេក្ខជនមានមុខមាត់សម្លេងដូចគណៈកម្មការក៏ចូលរួមច្រើន ហើយសម្រាប់សប្តាហ៍នេះ ក៏មិនធម្មតាប៉ុន្មានដែរ ធ្វើឲ្យហ្វេនៗការប្រកួតនេះ នឹកស្មានមិនដល់គ្រប់គ្នា។
ជាកស្តែង បេក្ខភាព ណាន វិសារ វ័យត្រឹមតែ ២១ឆ្នាំ បានធ្វើឲ្យ គណៈកម្មការទាំង៤ផ្ទុះការកោតសរសើរ ជាងនេះទៅទៀត ធ្វើឲ្យតារាចម្រៀង សុខ សីឡាលីន អៀនហើយរំជួលចិត្តខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ក្រោយពេល បេក្ខភាពរូបនេះ ផ្តោតអារម្មណ៍បាញ់ក្រសែភ្នែកមកលើរូបនាង បកស្រាយក្នុងបទ«តើបងមានថ្ងៃនោះទេ» ជាមួយនឹងសម្លេងមានមន្តស្នេហ៍ទៀត ធ្វើឲ្យតារាចម្រៀងរូបនេះ អួលដើមកកណ្តាលឆាក៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖