ភ្នំពេញ៖ ជាការពិតណាស់ អតីត Miss Universe ២០២០ កញ្ញា រ៉េត សារីតា ដែលមានអាយុ ២៧ ឆ្នាំ និង កម្ពស់ ១៦៥ សង់ទីម៉ែត្រ នាងត្រូវបានគេចាត់ទុកនារីខ្មែរម្នាក់ មានរូបសម្រស់សមសួន និង ស្រស់ស្អាត ហើយលើសពី សម្រស់នេះ នាងក៏ជានារីម្នាក់ប្រកបដោយអត្តចរិតល្អ ភាពថ្លៃថ្នូរ គោរពរៀបច្បង និង ចេះចែករំលែកទៀតផង។
ក្រៅពីសម្រស់ និង អត្តចរិតល្អនោះ កញ្ញា រ៉េត សារីតា ក៏ជានារីម្នាក់ ដែលពោរពេញដោយសមត្ថភាព និង ការតាំងចិត្តខ្ពស់ ដែលជាចំណុចធ្វើឱ្យនាង សម្រេចក្តីស្រមៃផងដែរ ។ លើសពីនេះ កញ្ញា រ៉េត សារីតា ក៏ជាអ្នកក្នុងចង្កោមសិល្បៈមួយរូប ដែលនាងមានជំនាញខាងពិធីការិនី និង សម្តែងយ៉ាងស័ក្តិសម ។
ផ្ទុយទៅវិញ បើក្រលេកទៅមើលការតស៊ូរបស់ សារីតា អ្នកទាំងអស់គ្នា ប្រហែលជាមិននឹកស្មានដល់នោះទេ ថានារីខ្លួនតូចមួយរូបនេះបានឆ្លងកាត់នូវការ បំបាក់ទឹកចិត្ត មើលងាយសព្វបែបយ៉ាង រងនូវការប្រើប្រាស់ហិ.ង្សា.ផ្លូវចិត្ត និងរាយកាយ ពីមនុស្សដែលខ្លួនធ្លាប់ស្រលាញ់ផងដែរ៕
ចង់ដឹងឲ្យកាន់តែច្បាស់ថា មុននឹងឈានមកជោគជ័យដល់សព្វថ្ងៃ សារីតា បានឆ្លងកាត់អ្វីខ្លះ?
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖