សហរដ្ឋអាមេរិក៖ តារាចម្រៀងស្រី ដែលមានសម្លេងដ៏ស្រទន់ អ្នកនាង សុគន្ធ និសា ជាតារាស្រីម្នាក់ ដែលតែងតែមាន ការតុបតែងខ្លួនបែបសុភាពរាបសា ដែលធ្វើឱ្យ តារាចម្រៀងស្រីរូបនេះ មានអ្នកគាំទ្រស្ទើរតែគ្រប់វ័យ ក៏ព្រោះតែសមត្ថភាព និងការតុបតែងខ្លួនរបស់នាង សាកសមជានារីខ្មែរផងនោះ ទើបធ្វើឱ្យ ប្រជាជនខ្មែរជាច្រើន ស្រលាញ់តារាស្រីរូបនេះជាខ្លាំង។
យ៉ាងណាមិញ ពេលនេះ អ្នកនាង សុគន្ធ និសា ក៏បានរៀបការកសាងគ្រួសារយ៉ាងមានក្ដីសុខ ហើយក៏ទើបតែផ្លាស់ទៅនៅសហរដ្ឋអាមេរិកផងដែរ។ តែបើងាកទៅមើល រូបសម្ផស្សនាងនាពេលនេះវិញ ឃើញថា តារាស្រីរូបនេះ នៅតែមានសម្រស់ក្មេងជាងវ័យ ហាក់បីជាមិនប្រែប្រួលទៅតាមវ័យទាល់តែសោះ បើទោះបី វ័យកាន់តែជ្រេក៏ដោយ។
ជាក់ស្តែង នៅមុនបន្តិច អ្នកនាង សុគន្ធ និសា ទើបតែបានធ្វើការបង្ហោះ នូវរូបភាពជាច្រើនសន្លឹកពីសហរដ្ឋអាមេរិក ដែលរូបភាពទាំងនោះ ពិតជាមានភាពស្រស់ស្អាតជាខ្លាំង ជាមួយការតុបតែងខ្លួនបែបសាមញ្ញ ដូចរាល់ដង ប៉ុន្តែដោយលើកនេះតារាសម្រៀងរូបនេះ បានថតអមនឹងទេសភាពមានផ្កាចម្រុះពណ៌ដ៏ស្រស់បំព្រង ដែលរឹតតែរំលេចនូវសម្រស់ដ៏ក្មេងជាងវ័យរបស់តារាស្រីរូបនេះឲ្យកាន់តែមានភាពស្រស់ស្អាត ខ្លាំងម្យ៉ាងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖