ថៃ៖ ចាប់តាំងពីត្រូវបានគូស្នេហ៍សុំរៀបការរួចមក អនាគតកូនក្រមុំដ៏ស្រស់ស្អាត Patricia កាន់តែត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសកម្មភាពផ្សេងៗ រវាងនាងនិងគូស្នេហ៍ ជាពិសេស ថ្មីៗនេះ រូបនាងកាន់តែបញ្ចេញពន្លឺខ្លាំងឡើង និងមើលទៅកាន់តែស្អាតជាងរាល់ថ្ងៃ ។
ក្នុងនោះដែរ តារាស្រីវ័យក្មេង Patricia បានធ្វើឲ្យប្លែកអារម្មណ៍ដល់ហ្វេនៗគ្រប់គ្នា ដោយបានបង្ហាញរូបរាងថ្មីយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំង ជាមួយនឹងស្ទាយ៍សក់ពណ៌ទង់ដែងភ្លឺចែងចាំង នៅពេលដែលបានចូលរួមនៅក្នុងពិធីជប់លៀងតូចមួយ ដែលការបង្ហាញខ្លួនលើកនេះ ក៏មានវត្តមានគូស្នេហ៍ លោក Note Vises បាននៅក្បែរយ៉ាងកក់ក្ដៅ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងស្ទាយ៍មួយនេះ របស់តារាស្រី Patricia ពិតជាបានធ្វើឲ្យហ្វេនៗសរសើរ និងពេញចិត្តទៅលើរូបសម្រស់របស់នាង ព្រមជាមួយនឹងការបង្ហាញអ្វីដែលប្លែក និងលេចធ្លោ សម្រាប់អ្នកគាំទ្រ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖