ថៃ៖ ប៉ុន្មានថ្ងៃចុងក្រោយមកនេះ ក្រឡេកឃើញថា មានរឿងដ៏ភ្ញាក់ផ្អើល និងជាដំណឹងដ៏គួរឲ្យបារម្ភ នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសថៃ ក្រោយពីតារាប្រុសស្រីល្បីៗ បានប្រកាសថា ខ្លួនបានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះវិញ គឺជាដំណឹងដ៏ភ្ញាក់ផ្អើលទៀតហើយ ស្រាប់ពេលដែល ពិធីករដ៏ល្បីឈ្មោះ លោក Nawat បានបើកបង្ហាញថា រូបលោក បានឆ្លងជំងឺកូវីដ១៩ ក៏ដូចជាបានបង្ហាញពីពេលវេលានៅក្នុងការធ្វើសកម្មភាពការងារ ថតកម្មវិធីទូរទស្សន៍ជាច្រើន ព្រមទាំងបានចូលរួមធ្វើការងារជាមួយនឹង លោក KooTee ដែលបានប្រកាសថាឆ្លងកូវីដ១៩ នាពេលកន្លងទៅនេះ។
យ៉ាងណាមិញ ដោយមានហេតុការណ៍បែបនេះកើតឡើង ពិធីកររូបនេះ ក៏បានបង្ហាញពីការសោកស្ដាយ និងធ្វើការសូមអភ័យទោស ចំពោះមិត្តភក្តិទាំងអស់នៅក្នុងឧស្សាហកម្មកម្សាន្ត រួមបុគ្គលិកផ្សេងៗទៀត ដែលមកត្រូវរងផលប៉ះពាល់ជាមួយគ្នានេះដែរ៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖