ហ្វេនៗសរសើរ សូលីកា មិនប្រកាន់ខ្លួន និយាយជាមួយEngfa ឡើងទន់ភ្លន់ (មានវីដេអូ) - TrueID

ហ្វេនៗសរសើរ សូលីកា មិនប្រកាន់ខ្លួន និយាយជាមួយEngfa ឡើងទន់ភ្លន់ (មានវីដេអូ)

December 21, 2022

ប្រទេសថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង ពេជ្រ សូលីកា បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយធ្វើជាតំណាងឲ្យផលិតផលថែរក្សាសម្រស់ល្បីឈ្មោះមួយរបស់កម្ពុជា ដែលលក់ដាច់នៅក្នុងប្រទេសថៃ ដោយបានជួបផ្ទាល់ជាមួយនឹង Miss Grand Thailand 2022 កញ្ញា Engfa ដោយផ្ទាល់ថែមទៀតផង។

តួយ៉ាង ដូចដែលបានដឹងរួចមកហើយថា តារាស្រី ពេជ្រ សូលីកា ជាតារាស្រីម្នាក់កំពុងមានប្រជាប្រិយភាពក្នុងវិថីសិល្បៈនាប៉ុន្មានឆ្នាំចុងក្រោយនេះ មួយវិញទៀត រូបនាងក៏ល្បីល្បាញច្រើនឆ្នាំមកហើយ អាចចាត់ទុកថាមានបទពិសោធន៍និងកេរ្ត៍ឈ្មោះបោះសម្លេងមិនចាញ់រាមច្បងមុនៗប៉ុន្មានឡើយ។

អ្វីដែលគួរឲ្យកត់សម្គាល់ ហើយធ្វើឲ្យហ្វេនៗនាំគ្នាពេញចិត្តស្តូកនោះគឺ ពេលជួបផ្ទាល់ជាមួយនឹង កញ្ញា Engfa តារាស្រីរូបនេះ មិនចេះប្រកាន់ខ្លួនជាតារាល្បី និយាយឆ្លងឆ្លើយជាមួយនឹងកញ្ញា Engfa យ៉ាងទន់ភ្លន់ រហូតដល់ហ្វេនៗមួយចំនួនតូចយល់ឃើញថា តារាស្រីរូបនេះដាក់ខ្លួនពេកហើយ ប៉ុន្តែមហាជននាំគ្នាឆ្លើយថា នេះជាកាយវិការគួរឲ្យគោរពរបស់កូនខ្មែរ ចូលចិត្តការឱនលំទោនយ៉ាងដូច្នេះហើយ។

ជាងនេះទៅទៀត ក្រោយឃើញវីដេអូហើយ អ្នកគាំទ្រកាន់តែងប់ងល់នឹងតារាស្រីរូបនេះ ជាមនុស្សស្រីរឹងមាំម្នាក់ ស្រស់ស្អាត ហើយថែមទាំងមានសីលធម៌ល្អ គួរឲ្យស្រឡាញ់មែន ហេតុដូច្នេះទើបធ្វើឲ្យកេរ្ត៍ឈ្មោះរូបនាងមិនដែលស្រកស្រុតទាល់តែសោះ មានតែល្បីទៅៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី ពេជ្រ សូលីកា
  តារាស្រី ពេជ្រ សូលីកា
  តារាស្រី ពេជ្រ សូលីកា
  តារាស្រី ពេជ្រ សូលីកា
  តារាស្រី ពេជ្រ សូលីកា
  តារាស្រី ពេជ្រ សូលីកា
  តារាស្រី ពេជ្រ សូលីកា
  តារាស្រី ពេជ្រ សូលីកា
រូបភាព
រូបភាព
រូបភាព
រូបភាព

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ https://www.tiktok.com/@sreypovliv/video/7179110600855866650?is_from_webapp=1&sender_device=pc&web_id=6913934187679139329

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...