រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាសម្តែងនិងម៉ូដែលរាងតូចច្រឡឹង ទឹម រដ្ឋា ត្រូវគូស្នេហ៍អនិកជន សុំរៀបការយ៉ាងរ៉ូមែនទិកលើទូកកម្សាន្ត កាលពីប៉ុន្មានខែមុន ធ្វើឲ្យហ្វេនៗឃើញហើយ រំភើបហើយរំជួលចិត្តជំនួស ភ្ញាក់ផ្អើលជាខ្លាំង ។
បើទោះមានងារជា គូដណ្តឹងក៏ពិតមែន តែគូស្នេហ៍តារាស្រីរូបនេះ តែងសម្ញែងភាពផ្អែមល្អែម ស្អិតរមួតជាមួយគ្នា ចំហាយសុភមង្គល និងកក់ក្តៅជាខ្លាំង ទន្ទឹមនឹងនោះ ថ្មីៗនេះ ជាថ្ងៃកំណើតគូដណ្តឹង តារាសម្តែងស្រីរូបនេះ បានជូនពរគូដណ្តឹងឲ្យជោគជ័យលើ គម្រោងអាជីវកម្មធំៗដែលគ្រោងនឹងធ្វើក្នុងឆ្នាំនេះ។
លើសពីនេះទៅទៀត អ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅចុងក្រោយនោះ រូបនាង បង្ហើបប្រាប់បណ្តាអ្នកគាំទ្រដោយ សង្ឃឹមថា ងារជាគូដណ្តឹងនេះនឹង ត្រូវផ្លាស់ចេញក្នុងឆ្នាំនេះ ហើយឆ្នាំក្រោយនឹង ប្រែក្លាយជា ងារស្វាមីភរិយានឹងគ្នាវិញម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖