សឹង​មិនជឿ! BTS ចំណាយលុយដល់ថ្នាក់នេះលើ​សម្លៀក​បំពាក់​​នៃ​ការ​ថត​​កម្មវិធី BTS ROOM (មានវីដេអូ) - TrueID

សឹង​មិនជឿ! BTS ចំណាយលុយដល់ថ្នាក់នេះលើ​សម្លៀក​បំពាក់​​នៃ​ការ​ថត​​កម្មវិធី BTS ROOM (មានវីដេអូ)

June 11, 2021

កូរ៉េខាងត្បូង៖ មួយឈុតរបស់ RM គឺថ្លៃជាងខោអាវមួយទូររបស់យើងទៀត។ ថ្មីៗនេះ BTS បានផុសវីដេអូក្នុង BTS ROOM ដែលពួកគេបានច្រៀងបទចម្រៀងមួយចំនួនក្នុងអាល់ប៊ុមតាំងពីដើមមក ដែលជាបបទពួកគេ​មិនសូវបាន​ច្រៀង​។ ក្រៅពីសំនៀងដ៏ពិរោះនិងការសម្ដែងដ៏សប្បាយរីករាយ អ្នកគាំទ្រក៏បានកត់សម្គាល់នូវការស្លៀកពាក់​របស់​ពួកគេ​ដែរ។ ហើយនេះជាទិន្នន័យតម្លៃមួយឈុតៗដែលអ្នកគាំទ្របានប្រមូលយកមកបាន៖

1. JIN

អាវធំក្រឡាកូរ៉ូម៉ាក INSTANFUNK តម្លៃ ៣២០$ និងស្បែកជើង GUCCI តម្លៃ ៦៣០$។

2. SUGA

អាវការ៉ូបៃតងចាស់ត្រូវពណ៌ស្រដៀង JIN ម៉ាក A.P.C មានតម្លៃ ៦៤៣.៧៥$ និងស្បែកជើង CONVERSE បៃតងចាស់មួយគូមានតម្លៃ ៨០$។

3. RM 

ប្រធានក្រុមពាក់ម៉ាក PADRA មួយឈុតតែម្ដង! អាវខូវប៊ូយក្រៅតម្លៃ ១,៧០០$។ ខោខូវប៊ូយតម្លៃ ៧១៥$ និង​ស្បែកជើង​ម៉ាក AMI តម្លៃ ៣៩៥$។

4. J-HOPE

J-HOPE ពាក់អាវសចាក់របស់ SEFR តម្លៃ ៣៣០$  និងស្បែកជើងស្រដៀងរបស់ RM ម៉ាក AMI ដូចគ្នាតម្លៃ ៥២០$។

5. JIMIN

JIMIN ពាក់អាវចាក់ម៉ាក NAMACHEKO តម្លៃ ៤៥៧$ ពីលើអាវសធម្មតា និងស្បែកជើង CONVERSE កវែង​តម្លៃ ៨៥$។ 

6. V

V ពាក់អាវបៃតងចាស់ម៉ាក Judy Tuner មានតម្លៃ ៦៩៥$ ជាមួយវែនតាមកពី​ CARIN តម្លៃ ១៩៨$ និងស្បែក​ជើង​ម៉ាក J.M WESTON តម្លៃ ៩៣៨$។

7. JUNGKOOK

JUNGKOOK ពាក់អាវក្រៅម៉ាក AMI តម្លៃ ៥៣៥$​ ពីលើអាវយឺតសធម្មតា និងស្បែកជើងឃ្លុបខ្មៅម៉ាក Eytys តម្លៃ ៥៣២$៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...