មិនខ្វ.ល់រឿងរៀបការ តារាស្រី Li Bingbing សុខចិត្តឲ្យទ្រព្យសម្បត្តិទៅក្មួយទាំងពីរ - TrueID

មិនខ្វ.ល់រឿងរៀបការ តារាស្រី Li Bingbing សុខចិត្តឲ្យទ្រព្យសម្បត្តិទៅក្មួយទាំងពីរ

May 16, 2022

ចិន៖ ក្រៅពីមានប្រជាប្រិយភាពល្បីល្បាញនៅក្នុងអាជីពសិល្បៈហើយ តារាសម្ដែងស្រី Li Bingbing ក៏ត្រូវបានហ្វេនៗយកចិត្តទុកដាក់ពីរឿងរ៉ាវផ្ទាល់ខ្លួន ខណៈដែលពេលនេះ មានវ័យកាន់តែច្រើនទៅហើយ ប៉ុន្តែនៅមិនទាន់ចាប់អារម្មណ៍ពីទំនាក់ទំនងស្នេហា ឬរឿងរៀបការនៅឡើយទេ។ 

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន កាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅនេះ តារាស្រី Li Bingbing ស្រាប់តែបានលើកឡើងថា នាងមិនមានគម្រោងរៀបការនោះទេ ហើយនៅឆ្នាំបន្ទាប់នេះ នាងក៏បាន ឈានចូលវ័យ ៥០ឆ្នាំទៅហើយដែរ ។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ថែមទាំងបានបញ្ជាក់ទៀតថា៖

មិនត្រឹមតែប៉ុណ្ណោះ Li Bingbing ថែ​មទាំងបង្ហាញេពី ជីវិតបច្ចុប្បន្នដែលពោរពេញដោយរីករាយជាមួយនឹងក្រុមគ្រួសារ និងតែងតែចំណាយពេលជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួនជានិច្ច។ ម៉្យាងវិញទៀត តារាស្រីរូបនេះ ក៏ត្រូវបានគេដឹងថា មាន​ទំនាក់​ទំនង​ល្អជាមួយ​គ្រួសារ​ប្អូន​ស្រី ព្រោះពេល​ទៅ​លេងកម្សាន្ត​ម្តងៗ នាង​តែង​នាំ​ក្មួយ​ទាំង​ពីរ​ទៅ​ជាមួយ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Li Bingbing 
Li Bingbing 
Li Bingbing 
Li Bingbing 
Li Bingbing 
Li Bingbing 
Li Bingbing 
Li Bingbing 
Li Bingbing 
Li Bingbing 
Li Bingbing និងក្មួយទាំងពីរ
Li Bingbing និងក្មួយទាំងពីរ
Li Bingbing និងក្មួយទាំងពីរ
Li Bingbing និងក្មួយទាំងពីរ
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...