ថៃ៖ ដូចដែលបានជ្រាបហើយថា កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ មានរឿងដ៏ភ្ញាក់ផ្អើល នៅក្នុងពិភពកម្សាន្តថៃ ជាមួយនឹងករណីឆ.បោ.ក ដែលមានចេញដីកាចាប់ខ្លួនជាបន្ទាន់ ដោយមិនឲ្យនៅក្រៅឃុំ ចំពោះក្រុមមនុស្សចំនួន ១៩ នាក់ ដោយមាននៅក្នុងចំណោមអ្នកដែលត្រូវបានស៊ើបអង្កេត និងកា.ត់ទោ.សនោះ ក៏មានតារាសម្ដែងស្រីល្បីឈ្មោះ នាង Pinky Savika ។
ក្នុងនោះដែរ ត្រូវបានគេដឹងថា មេខ្លោងឈ្មោះ Apirak បានរត់គេចខ្លួនទៅក្រៅប្រទេស ប៉ុន្តែក្រោយមក ក៏ត្រូវបានចាប់ខ្លួននៅឯផ្ទះ បន្ទាប់ពីលួចត្រឡប់មកប្រទេសថៃវិញ។
យ៉ាងណាមិញ ខាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសថៃ បាននិយាយថា វិនិយោគិនសរុបចំនួន ៩៨០៤ នាក់ បានត្អូញត្អែរអំពី Forex-3D ចាប់តាំងពីឆ្នាំ ២០១៩ ដោយទាមទារការខូ.ចខាត ដែលប៉ាន់ស្មានថា មានចំនួន ១,៩ ពាន់លានបាត (ប្រមាណជាង ៥២ លានដុល្លារ)។ ប៉ុន្តែខាងអាជ្ញាធរ ក៏រឹបអូសបាន ទឹកប្រាក់សរុបចំនួន ៥៧០ លានបាត (ប្រមាណជាង ១៥ លានដុល្លារ) រួមមាន អាផាតមិន លិខិតបញ្ជាក់កម្មសិទ្ធិដីធ្លី រថយន្ត និងគណនីធនាគារមួយ។
លើសពីនេះ យោងតាមតុលាការ ឧ.ក្រិ.ដ្ឋ.ក.ម្ម នៃប្រទេសថៃ មនុស្សចំនួន ១៩ នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៨ ខែសីហា សុទ្ធតែត្រូវបានបដិសេធពីសំណើរបស់ពួកគេ សម្រាប់ការដោះលែងបណ្តោះអាសន្ន។ ហើយខាងតុលាការបានបន្តថា ចំនួនភ័ស្តុតាងពាក់ព័ន្ធនឹងសំណុំរឿងនេះ មានចំនួនច្រើន ដែលលទ្ធភាពនៃការរត់គេចខ្លួនរបស់ជនសង្ស័យក៏មានច្រើនដូចគ្នា ដូច្នេះ ទើបមិនអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំឡើយ។ ហើយ ប្រសិនបើរកឃើញថាមានកំហុស ជនសង្ស័យក្នុងការឆ.បោ.កនេះ អាចប្រឈមនឹងការជាប់ព.ន្ធ.ធ.នា.គា.ររហូតដល់ ២០ ឆ្នាំ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖