ឱកាសមកដល់ហើយ Miss Preteenកម្ពុជា នឹងបើកទទួលពាក្យ ចាប់ពីថ្ងៃនេះទៅហើយ - TrueID

ឱកាសមកដល់ហើយ Miss Preteenកម្ពុជា នឹងបើកទទួលពាក្យ ចាប់ពីថ្ងៃនេះទៅហើយ

January 14, 2023

ភ្នំពេញ៖ កាលពីដើមឆ្នាំ២០២២ ក្រុមហ៊ុន មេឌាឡូដ បានទិញសិទ្ធកម្មវិធី Miss Preteen International ដើម្បីបង្កើតនៅក្នុងប្រទេសកម្ពុជា សម្រាប់ការផ្ដល់ឱកាសឲ្យយុវតី ដែលមានក្ដីស្រមៃចង់ក្លាយជាបវរកញ្ញាតំណាងឲ្យកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ។

ពិតណាស់ បើទោះបីកម្មវិធី Miss Preteen International Cambodia ទើបធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ជាលើកដំដូង ប៉ុន្តែមានសន្ទុះនៃការគាំទ្រ ពីមហាជនរពិតជាច្រើនស្ទើរនឹកស្មានមិនដល់។ ក្នុងនោះដែរឆ្នាំដំបូងពីកម្មបិធីរកឃើញម្ចាស់ជ័យលាភីដំបូងបង្អស់ គឺបានទៅលើយុវតី ឃឿន ប៉ូលីកា។ ក្រោយតទួលតំណែងរួច ថ្មីៗនេះ នាងទើបបញ្ចប់ការប្រកួតលើឆាកអន្តរជាតិ ដែលទទួលបានជ័យលាភីឯក ក្លាយជាMiss Preteen Junior Idol World 2023។

តួយ៉ាង ថ្មីៗនេះពីកម្មវិធី Miss Preteen International Cambodia កំពុងបើកឱកាសថ្មីសម្រាប់ប្អូនៗនារីដាក់ពាក្យចូលរួមប្រកួតនៅឆ្នាំ២០២៣នេះ។ ហើយបេក្ខនារីដែលមានបំណងចង់ដាក់ពាក្យ អាចផ្ញើរសារចូលតាមរយៈប្រអប់សារក្នុងផេកផ្លូវការ Miss Preteen International Cambodiaបាន ចាប់ពីថ្ងៃនេះតទៅ៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...