ភ្នំពេញ៖ ចាប់តាំងពីបានសាងគ្រួសារមក តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានដើរតួយ៉ាងល្អ ជាអ្នកម្តាយ ក៏ដូចចភរិយា ទាំងបានចំណាយពេលវេលាដ៏គួរឲ្យស្រលាញ់ជាមួយគ្រួសារ ថ្វីត្បិតតារាស្រីរូបនេះ នៅតែបន្តអាជីពជាអ្នកចម្រៀងក៏ដោយ។
ជាក់ស្ដែង ដូចជាការបង្ហះថ្មី២នេះ គឺកំពុងតែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងសកម្មភាព ដែលជាទិដ្ឋភាពដ៏កម្រមួយរបស់តារាស្រីរូបនេះកម្រនឹងបង្ហាញ បន្ទាប់បានបញ្ចេញរូបភាព នៅក្នុងផ្ទះបាយ បង្ហាញពីការដេកគ័រ យ៉ាងមានភាពទាក់ទាញថែមទៀត។
ក្រោយពីបានឃើញបែបនេះ សបញ្ជាក់ឲ្យឃើញថា មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីប្រចាំប្រទេសនោះទេ តែតារាស្រីរូបនេះ បានដើររៀបចំផ្ទះសម្បែង ទទួលខុសត្រូវ ក្នុងនាមជាស្រ្តីមេផ្ទះ យ៉ាងស្ទាត់ជំនាញ ជាពិសេសនោះ ការដេក័រនៅខាងក្នុងផ្ទះ ពិតជាទាន់សម័យ សាកសមទៅនឹង អ្នកម្តាយសហសម័យថ្មីដូចជា តារាស្រី ឱក សុគន្ធកញ្ញា តែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖