កម្សាន្ត ÷ Cardi B បានជួប BTS ជាលើកដំបូង ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០១៩ ដែលនាងបានយល់យ៉ាងឆាប់រហ័ស ពីរបៀបដែល BTS មានប្រជាប្រិយភាពខ្លាំង ហើយហេតុអ្វីបានជាមនុស្សជាច្រើន ស្រលាញ់ពួកគេ។
ក្នុងនោះកូនស្រីរបស់ Cardi គឺ Kulture Kiari Cephus ក៏ជាអ្នកគាំទ្រ BTS ផងដែរ ដែល Cardi បានបង្ហាញកាលពីអតីតកាលថា នាងសង្ឃឹមថានាងអាចទទួលបាន autograph សម្រាប់កូនរបស់នាង ទន្ទឹមនឹងនោះ Cardi ក៏បានចែករំលែកឃ្លីបកូនស្រីរបស់ខ្លួនស្តាប់បទ BTS ផងដែរ។
នៅមិនទាន់អស់ Cardi B បានបង្ហាញក្តីស្រលាញ់ចំពោះ BTS ជាច្រើនដង ចាប់តាំងពីបានជួបជាមួយនឹងក្រុម ថ្វីត្បិតតែដំបូងនាងមិនយល់ពីតន្ត្រីក៏ដោយ តែតារាស្រីរូបនេះបានឆ្លៀតពេលដើម្បី ស្វែងយល់បន្ថែម អំពីសាររបស់ក្រុមនៅក្នុងបទចម្រៀងរបស់ពួកគេ។
ទន្ទឹមនឹងនោះ ក៏មាន ARMY ជាច្រើនឆ្ងល់ថា តើនរណាជាសមាជិកសំណព្វចិត្តរបស់ Cardi ហើយឥឡូវពួកគេមានចម្លើយហើយ ក្រោយតារារ៉េបកំពុងធ្វើវគ្គ Q&A ជាមួយអ្នកគាំទ្រនៅលើគណនី Twitter របស់នាង ហើយនៅពេលដែលអ្នកគាំទ្រសួរថា តើសមាជិក BTS រូបណាជាសំណព្វរបស់នាង ហើយ Cardi បានឆ្លើយតបភ្លាមៗជាមួយនឹងរូបថតរបស់ Jimin៕
ប្រភព: Koreaboo