រាជធានីភ្នំពេញ ៖ ជឿជាក់ថា ស្រទាប់យុវវ័យភាគច្រើននឹងបានស្គាល់ ពិធីការិនីសម្បូរវោហាសព្ទ DJ ណាណា ផ្តើមអាជីពពីពិធីការិនីវិទ្យុរហូត ក្លាយជា ពិធីការិនីល្បីឈ្មោះដូចសព្វថ្ងៃ ពិសេសទៅទៀត ក្រៅពីការងារជាពិធីការិនីហើយនោះ DJ ណាណា ក៏ជាមនុស្សមានឥទ្ធិពលម្នាក់លើបណ្តាញសង្គមផងដែរ ដោយគេឯងចាប់អារម្មណ៍នឹងវីដេអូនិយាយពីរឿងមើលថែកូន និងគ្រួសារជាដើម។
យ៉ាងណាមិញ ប៉ុន្មានថ្ងៃនេះ DJ ណាណា បានបង្ហោះវីដេអូបកស្រាយនិងហួសចិត្ត ដោយសារតែភាពអាម៉ាស់ ត្រូវអ្នកអនាម័យនៅផ្សារទំនើបមួយកន្លែងស្តីឲ្យខ្លាំងៗ សុំទោសហើយក៏មិនបញ្ចប់ ស្រែស្តីឲ្យខ្លាំងៗ បន្ទាប់ពីធ្វើរឿងនេះនៅក្នុងបន្ទប់ទឹកផ្សារទំនើប។
តួយ៉ាង រូបនាងនិងកូនប្រុសបានទៅដើរផ្សារទំនើបមួយកន្លែង ហើយចៃដន្យ«អូនវីន»ក៏ឈឺពោះ ត្រូវការចូលបន្ទប់ទឹក។ ជាធម្មតា រូបនាងបានបង្ហើបថា បន្ទប់ទឹកផ្សារផ្សេងៗតែងមានទឹកបាញ់ដែលអាចសម្អាតគូថកូនបាន ប៉ុន្តែផ្សារនោះមានតែក្រដាស ដូច្នេះក្រោយជូតគូថកូនបានស្អាតល្អហើយ ក៏សម្រេចចិត្តយកកូនទៅលាងក្នុងកន្លែងលាងដៃក្នុងបន្ទប់ទឹកនោះ ស្រាប់តែត្រូវ អ្នកអនាម័យចូលមកក៏ស្តីឲ្យខ្លាំងៗ។
ជាក់ស្តែង ទន្ទឹមនឹងវីដេអូបកស្រាយមួយនេះ គេក្រឡេកឃើញមហាជនភាគច្រើនផ្ទុះការរិះ.គន់ចំពោះរូបនាង ដោយលើកឡើងថា អ្នកអនាម័យធ្វើត្រឹមត្រូវហើយ កុំខឹ.ងគាត់ ព្រោះតែដូច គាត់និយាយ បើរូបនាងធ្វើដូច្នេះ បុគ្គលិកអនាម័យនឹងត្រូវមាត់ពីថ្នាក់លើ។ មួយវិញទៀត ទោះគូថកូនស្អាតក៏ដោយ តែបើភ្ញៀវចូលមកតំណាលគ្នា គេប្រាកដជាខ្ពើមមិនខាន ដោយពួកគាត់មិនដឹងថា រូបនាងសម្អាតគូថកូនស្អាតនោះឡើយ។
ទៀតសោត មហាជនមួយចំនួនតូចក៏លើកឡើងថា ការចេញវីដេអូបកស្រាយនេះ មិនមែនចង់ឈ្នះចាញ់នោះឡើយ គឺដើម្បីដាស់តឿនដល់បុគ្គលិកសេវាសាធារណៈទាំងអស់ ក៏ចេះប្រើពាក្យសម្តីសមរម្យទៅកាន់ភ្ញៀវ ព្រោះភ្ញៀវជាស្តេច ប្រើពាក្យសមរម្យប្រាប់ពីកំហុសឆ្គងគឺចប់រឿងហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖