ថៃ៖ ពិតណាស់ បើគិតមកទល់នឹងពេលនេះ រវាងទំនាក់ទំនងស្នេហារវាងកម្លោះសង្ហា Mark Prin និងតារាស្រីល្បីឈ្មោះ Kimberley គឺមានរយៈពេល ៩ ឆ្នាំទៅហើយ។ ជាពិសេស គូស្នេហ៍មួយគូនេះ បានទាញយកចំណាប់អារម្មណ៍ហ្វេនៗជាច្រើន ជាមួយនឹងសកម្មភាពផ្អែមល្ហែម ជាហូរហែ។
មិនតែប៉ុណ្ណោះ គូស្នេហ៍អ្នកទាំងពីរ នៅតែរក្សាបាននូវទំនាក់ទំនងស្នេហាយ៉ាងល្អបំផុត ដោយសារតែ មានរូបភាពដ៏ផ្អែមល្ហែម ជាពិសេស បន្ទាប់ពីប្តូរឈ្មោះពីសង្សារ មកជាគូដណ្ដឹងហើយ នៅលើគណនីអ៊ីនស្តាក្រាម របស់ពួកគេទាំងពីរ កាន់តែល្អូកល្អើនលើសមុន បង្កើតអនុស្សាវរីយ៍យ៉ាងកក់ក្តៅជាមួយគ្នា ថែមទាំងបង្ហោះបង្អួតអ្នកគាំទ្រឲ្យលួចច្រណែនមិនស្ទើរផងដែរ។
ជាក់ស្ដែង Kimberley និង Mark កាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបជាមួយគូស្នេហ៍មួយគូនេះបន្ថែមទៀត ក្រោយពីបានបង្ហោះរូបភាពក្នុងថ្ងៃគម្រប់ខួបស្នេហ៍៩ឆ្នាំ តែពីរនាក់យ៉ាងរ៉ូមែនទិក ថែមទាំងពោលពាក្យយ៉ាងដូច្នេះថា៖
ជាមួយគ្នានេះ គ្រាន់តែឃើញការបង្ហោះរបស់ Kimberley យ៉ាងដូច្នេះហើយ មានហ្វេនៗអ្នកគាំទ្រក៏ដូចជាអ្នករួមសិល្បៈជាច្រើនចូលទៅខមិនអបអរ ជាមួយគូស្នេហ៍ដ៏គួរឲ្យស្រលាញ់មួយគូនេះព្រោងព្រាត៕
សូមទស្សនារូបភាពខាងក្រោម៖