មិនឲ្យចាញ់ក្មេងៗទេ គម្រប់ខួបកំណើត៥៦ឆ្នាំ Carman Lee អួតរាងញា.ក់ខ្លាំង - TrueID

មិនឲ្យចាញ់ក្មេងៗទេ គម្រប់ខួបកំណើត៥៦ឆ្នាំ Carman Lee អួតរាងញា.ក់ខ្លាំង

August 17, 2022

ហុងកុង៖ កាលពីថ្ងៃទី ១៦ ខែសីហាកន្លងទៅនេះ តារាសម្ដែងស្រីជើងចាស់ Carman Lee បានឈានចូលវ័យ​៥៦ ឆ្នាំជាផ្លូវការហើយ ម៉្យាងវិញទៀត ដើម្បីអបអរឱកាសពិសេសនេះ រូបនាងបានបង្ហោះវីដេអូផ្ទាល់ខ្លួន ដែលបង្ហាញពីការសម្ដែងឡើងវិញនៅក្នុងឈុតគេងនៅក្នុងរឿងមួយ ទៀតផង។ 

ក្នុងនោះដែរ តារាស្រីរូបនេះ បានសម្ដែងពី ការដេកនៅលើខ្សែពួរ ក៏ដូចជាធ្វើចលនាស្រស់ស្អាត និងបានបង្ហាញពីភាពបត់បែនដ៏ទាក់ទាញ។ អ្វីដែលសំខាន់ Carman Lee ថែមទាំងបានមកជាមួយនឹងការតុបតែងខ្លួន ក្នុងឈុតហាត់ប្រាណ បញ្ចេញសម្រស់ច្បាស់ៗ ព្រមទាំងរូបរាង​ស្លីមតូចស្អាត និងក្មេងជាងវ័យ។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបញ្ជាក់ថា ខ្លួនមិន​ខ្លាច​ចាស់​ទេ ប៉ុន្តែខ្លាច​តែ​រស់​នៅ ដោយគ្មាន​គោល​បំណង ម៉្យាងវិញទៀត នាងបានបង្ហាញពី​​អារម្មណ៍​ដឹងគុណ ដែល​នាង​នៅ​តែ​មាន​ភាព​សកម្ម​ និង​សម្រស់វ័យក្មេងគួរឲ្យសរសើរ នៅក្នុង​អាយុ​ជាង ៥០​ឆ្នាំ​របស់​នាង ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...