លក់ផ្អក ប្រហុក ស្ងាត់ៗ នេនទុំ ធ្វើរមណីយដ្ឋានខ្នាតតូច ច្នៃបែបធម្មជាតិ គួរឲ្យចង់ទៅលេង(មានវីដេអូ) - TrueID

លក់ផ្អក ប្រហុក ស្ងាត់ៗ នេនទុំ ធ្វើរមណីយដ្ឋានខ្នាតតូច ច្នៃបែបធម្មជាតិ គួរឲ្យចង់ទៅលេង(មានវីដេអូ)

June 11, 2022

ត្បូងឃ្មុំ ៖ ទោះមិនមែនជា តារាល្បីឈ្មោះបោះសម្លេងខ្លាំង តែតារាចម្រៀង នេនទុំ ក៏មិនមែនជា តារាបាត់ឈ្មោះនោះដែរ យូរៗចេញមួយបទក្តី តែពីបទមួយទៅបទមួយ តែងផ្ទុះការគាំទ្រពីមហាជន មិនណយប៉ុន្មានទេ។

ទន្ទឹមនឹងការងារសិល្បៈមួយមុខហើយនោះ បច្ចុប្បន្នរូបលោក ក៏មានមុខរបររកស៊ីខ្លះៗ លើអនឡាញម្នាក់ផងដែរ មិនមែនជា ការលក់ផលិតផលសម្រស់ដូចគេឯងទេ គឺ រូបលោកមានលក់ ផ្អក ប្រហុក កន្ទុយហេះ ដែលត្រូវគេដឹងថា លក់ដាច់ខ្លាំង មិនតែប៉ុណ្ណោះ ក៏នៅមានលក់ខោខៅប៊យបុរស ផលិតក្នុងស្រុកទៀតផង។

តួយ៉ាង ហ្វេនៗស្រឡាំងកាំង ឃើញលក់តែ ផ្អកប្រហុកក្តី តែពេលនេះ រូបលោក បើកបង្ហាញផ្ទះលំហែតូចមួយ ដែលសាងសង់អស់២០ខែ នៅស្រុកកំណើត ស្រុកសួង មាន៣បន្ទប់ស្នាក់ បើកទទួលភ្ញៀវពីក្រុងសួង និងភ្ញៀវពីបណ្តាខេត្តនានា មានលក់ម្ហូបកំម៉្មុង ដែលមានឈ្មោះថា «ផ្ទះអ្នកម៉ែ» រៀបចំបែបធម្មជាតិ ខ្យល់អាកាសបែបជនបទ គ្រាន់តែមើល ក៏ដឹងថា ស្រស់ស្រាយ ចង់ទៅលេងខ្លាំងណាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
  តារាចម្រៀង នេនទុំ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...