វ័យជ្រេទៅហើយ ស្វែង សុជាតា សម្រស់នៅតែក្មេងស្អាត - TrueID

វ័យជ្រេទៅហើយ ស្វែង សុជាតា សម្រស់នៅតែក្មេងស្អាត

November 24, 2022

ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែងស្រីឆ្នើម អាចសម្ដែងបានគ្រប់ទម្រង់ ជឿជាក់ថាប្រិយមិត្តប្រាកដជានឹកដល់ឈ្មោះអ្នកនាងស្វែង សុជាតា មុនគេមិនខាន ដោយតារារូបនេះ ពិតជាមានទេពកោសល្យ និងសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ។ ជាពិសេសរាល់ភាពយន្តដែលនាងបានសម្ដែង សុទ្ធសឹងជារឿងល្បី និងមានទស្សនិកជនទស្សនាច្រើន។ 

ពិតណាស់ អ្នកនាង ស្វែង សុជាតា ត្រូវបានមហាជនទទួលស្គាល់ និងសរសើរពីសមត្ថភាពរបស់នាងគ្រប់ៗគ្នា។ មួយវិញទៀត ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះកាន់តែមមាញឹកនឹងការងារថត ជាពិសេសមានការគាំទ្រច្រើនពីហ្វេនគ្រប់ទិសទីតែម្ដង។ 

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញអ្នកនាង ស្វែង សុជាតា សម្ដែងរឿងស្លៀកសម្លៀកបំពាក់សាមញ្ញៗតម្រូវទៅតាមតួអង្គក្នុងរឿង។ប៉ុន្តែបើងាកមកមើលរូបភាពថ្មីរបស់នាង ហ្វេនៗឃើញហើយភ្លឹកនឹងសម្រស់តារារូបនេះមិនស្ទើរនោះទេ។ ដោយសម្រស់របស់នាងពិតជាស្រស់ស្អាតផូរផង់ ហាក់មិនចាស់ទាល់តែសោះ។ ម្យ៉ាងតារារូបនេះ រាល់ថ្ងៃថតហាលក្ដៅ ហាលភ្លៀងជាញឹកញាប់ តែសម្រស់នៅតែក្មេងទាក់ទាញដដែល៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...