រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា គ្រួសារតារាចម្រៀងប្រុស ខាន់ ជេមស៍ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន មិនថាលើការរកស៊ី និងការងារសិល្បៈនោះទេ រូបលោក ហាក់ក្តោបបានភាពជោគជ័យ ទន្ទឹមគ្នាតែម្តង។
ជាពិសេស បើក្រឡេកទៅមើលពីកូនៗវិញ តារាចម្រៀងជើងចាស់រូបនេះ មានកូនប្រុសស្រី៤នាក់ ចំណែកកូនស្រីច្បងវិញ កម្ពស់ខ្ពស់ជាងឪពុកទៀតផង ប្រសិនបើក្រឡេកទៅមើលពាក្យចាស់ ពោលថា «ដូងមួយធ្លាយមានតក់មាននាល» សម្តៅកូនប្រុសស្រី មិនអង្គុយតែល្អទាំងអស់នោះទេ។
ផ្ទុយទៅវិញ មើលកូនប្រុសស្រីទាំងបួន របស់តារាចម្រៀងរូបនេះវិញ មិនត្រឹមតែម្នាក់ៗចេះច្រៀង ចេះលេងឧបករណ៍ភ្លេងនោះទេ ម្នាក់ៗ ថែមទាំងមានដុងរាំតាំងពីនៅក្មេងៗ រាំយ៉ាងស្វាហាប់ មហាជនឃើញហើយ នរណាក៏សរសើរ កូនៗល្អទាំង៤នាក់តែម្តង បណ្តាអ្នកគាំទ្រ សរសើរកូនៗ រាំគួរឲ្យទាក់ទាញ និងត្រូវចង្វាក់បានយ៉ាងល្អ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖