ចិន៖ ថ្មីៗនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតចិនកំពុងយកចិត្តទុកដាក់ និងធ្វើការលើកឡើងពីរឿងរ៉ាវរបស់ តារាសម្ដែងស្រី Zhao Wei នៅពេលដែលនាងបានធ្វើសកម្មភាពចម្លែកមួយនៅលើបណ្ដាញសង្គម Weibo នៅរសៀលថ្ងៃទី ១២ ខែកញ្ញាកន្លងទៅនេះ។
នៅក្នុងនោះដែរ អ្នកគាំទ្រជាច្រើនបានឃើញថា តារាសម្តែងស្រី Zhao Wei បានធ្វើការបង្ហោះសារភ្លាមៗតាមរយៈផ្ញើមតិយោបល់ដោយបាននិយាយថា «រីករាយថ្ងៃកំណើត» ទៅអ្នកដឹកនាំស្រីដ៏ល្បីឈ្មោះមួយរូប។
ដូច្នេះហើយ នេះអាចនិយាយបានថា បន្ទាប់ពីអស់រយៈពេលប្រហែល ១៧ ថ្ងៃ នៃការផ្ទុះរឿងអាស្រូវនៅក្នុងសិល្បៈកម្សាន្ត តារាស្រីរូបនេះនៅតែបន្តធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយមានភាពជ្រួលច្របល់ដោយសារតែការចែករំលែកនៅលើបណ្ដាញសង្គម។
យ៉ាងណាមិញ វាគឺជារឿងគួរឲ្យគួរកត់សម្គាល់មួយ ដែល Zhao Wei បានធ្វើការផ្ដល់យោបល់នៅលើអត្ថបទចាស់មួយរបស់អ្នកដឹកនាំរឿង ដែលបានបង្ហាញថា នាងនៅតែខ្វល់ខ្វាយពីមិត្តភក្តិរបស់ខ្លួននៅលើបណ្តាញសង្គម ជាពិសេស ក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនទៀត គិតថា ពេលនេះនាងមានសុវត្ថិភាពទាំងស្រុង ដែលអាចបង្ហោះសារនៅលើបណ្ដាញសង្គមបែបនេះបាន៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖