កម្សន្ត៖ ជាការពិតណាស់ តារាយូធូបដ៏ស្អាត Song Jia ក្រោយពីមានរឿងចម្រូងចម្រាស់ ដែលនាងប្រើប្រាស់របស់ក្លែងក្លាយ និងបន្លំធ្វើជាអ្នកមាន បានធ្វើឲ្យមហាជនវាយប្រហារ ដែលនាងត្រូវធ្លាក់ប្រជាប្រិយភាព គ្មានមុខបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ទៀតនោះទេ។
ដោយឡែក ក្រឡេកទៅមើលជីវិតប្រចាំថ្ងៃរបស់នាងវិញ ហាក់ដូចជាធម្មតា ដោយនាងនៅតែបង្ហោះរូបក្នុងបណ្ដាញសង្គមដ៏ដែល។ ជាពិសេស មហាជនមួយចំនួនក៏នៅតែសរសើរសម្រស់របស់នាងដ៏ដែល នៅតែមានមន្ដស្នេហ៍ទាក់ទាញ គួរឲ្យស្រលាញ់ បើមិនគិតពីប្រជាប្រិយភាព។
មិនតែប៉ុណ្ណោះ ផេកនៅក្នុងបណ្ដាញហ្វេសប៊ុកមួយចំនួន បានយករូបរបស់ Song Jia ទៅបង្ហោះចែកចាយ សរសើរអំពីរូបរាងដ៏ឥតខ្ចោះរបស់នាង។ ទោះបីយ៉ាងក្ដី នៅតែមានមហាជនជាច្រើន នៅតែស្រឡាញ់ចូលចិត្តតារាយូធូបរូបនេះ៕
ប្រភព៖ 𝕱 𝖎 𝖑 𝖒 𝟏 𝟗 𝟖 𝟎 필름