មិនដឹងក្រុមរាំ ក៏ក្រុមចម្រៀង Aespa ឡើងច្រៀងចាក់ឌីស ថ្លៃលើសគេ លើសឯង - TrueID

មិនដឹងក្រុមរាំ ក៏ក្រុមចម្រៀង Aespa ឡើងច្រៀងចាក់ឌីស ថ្លៃលើសគេ លើសឯង

May 31, 2022

កូរ៉េខាងត្បូង៖ អ្នកនិយមលេងអ៉ីនធឺណែតបានចែករំលែក ថ្លៃកម្រៃ ឈ្នួល សម្រាប់សិល្បករមួយចំនួនដូចជា aespa Red Velvet AKMU តារារ៉េប Be'O និង JUSTHIS និងតារាចម្រៀងទៅល Psy ក្នុងការសម្តែងនៅឯកម្មវិធី ប្រគុំតន្រ្តី មហាវិទ្យាល័យ។

ជាក់ស្តែងនៅថ្ងៃទី ៣០ ខែឧសភា ការបង្ហោះមួយបានទៅដល់ទំព័រពេញនិយមនៃសហគមន៍អនឡាញដ៏ធំបំផុតមួយនៅក្នុងប្រទេសកូរ៉េសម្រាប់ការចែករំលែកតម្លៃសម្រាប់សិល្បករមួយចំនួនដើម្បីសម្តែងក្នុងពិធីបុណ្យនៅសាកលវិទ្យាល័យ។

យោងតាមប្រភពដដែលបានលើកឡើង Aespa គឺជាសិល្បករដែលមានតម្លៃថ្លៃបំផុតក្នុងការអញ្ជើញ ៥០ លានវ៉ុន (ប្រហែលជាង ៤ម៉ឺនដុល្លារ) បន្ទាប់មកគឺ Red Velvet និង AKMU តម្លៃ ៤០ លានវ៉ុន បន្ទាប់មកគឺតារាចម្រៀងរ៉េប Be'O និង JUSTHIS ក្នុងតម្លៃ ៣០ លានវ៉ុន។ គាត់និយាយថា Psy មានតម្លៃថោកគួរឱ្យភ្ញាក់ផ្អើលក្នុងការអញ្ជើញក្នុងតម្លៃត្រឹមតែ ១៥ លានវ៉ុនតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយព័ត៌មានបានចេញផ្សាយ ភ្លាមៗនោះ​ បានធ្វើឲ្យមហាជន មានការប្រតិ្តកម្មជាខ្លាំងទៅនឹង តម្លៃខ្លួនរបស់ពួកគេ ដែលទៅតាមប្រភពនេះ បានដឹងថា Aespa បានក្លាយជាអ្នកស៊ីថ្លៃជាងគេ ប៉ុន្តែពួកគេមិនបានច្រៀងផ្ទាល់នោះទេគ្រាន់តែចាក់ចម្រៀង នឹងធ្វើមាត់ត្រាប់តាមចម្រៀង។

ទៀតសោត ប្រធានបទនេះ ត្រូវបានគេលើកឡើងធ្វើជាប្រធានបទ ដោយបានអ្នកនិយមលេងបណ្តាញសង្គម ថាពួកគេប្រៀបដូចជាក្រុមរាំ ហេតុអីត្រូវចំណាយលុយច្រើនដើម្បីអញ្ជើញពួកគេ ជាងសិល្បករដទៃ ដែលពួកគេបាន Live ច្រៀងផ្ទាល់ទៅវិញ?

ប្រភព៖ https://talkkpop.com/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...