អាយុ៣០ប្លាយហើយ Pancake ហ៊ានបង្ហាញមុខទទេស្អាត គ្មានស្នាមជ្រួញបន្តិចសោះ - TrueID

អាយុ៣០ប្លាយហើយ Pancake ហ៊ានបង្ហាញមុខទទេស្អាត គ្មានស្នាមជ្រួញបន្តិចសោះ

December 24, 2021

ថៃ៖ តារាសម្ដែងស្រី Pancake Khemnanit បច្ចុប្បន្ន នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង មិនចាញ់កាលពីពេលចូលសិល្បៈដំបូងៗឡើយ។ ក្នុងនោះដែរ តារាស្រីរូបនេះ តែងតែធ្វើឲ្យហ្វេនៗកោតសរសើរចំពោះស្នាដៃក្នុងវិថីសិល្បៈជានិច្ច មិនថា ការសម្ដែង ដើរម៉ូត ។  

យ៉ាងណាមិញ មិនត្រឹមតែមានទេពកោសល្យពូកែក្នុងវិស័យសិល្បៈទេ នាងក៏មានមុខមាត់ដ៏មានមន្តស្នេហ៍ ថែមទាំងមានការរៀបចំខ្លួន បានយ៉ាងទាក់ភ្នែក ជាមួយនឹងស្ទាយ៍ប្លែកៗជាច្រើន ដែលសុទ្ធសឹងជាម៉ូតដ៏ពេញនិយមសម្រាប់ ហ្វេនៗយុវវ័យជាច្រើន ជាពិសេស ក៏បានបង្ហាញពីសម្រស់ដ៏លេចធ្លោ ដែលធ្វើឲ្យនាងទទួលបានចំណាប់អារម្មណ៍ពី បណ្ដាទស្សនិកជនកាន់តែច្រើនឡើង។

ដោយឡែក បើក្រលែកមើលសម្រស់តារាស្រីរូបនេះ ដោយគ្មានការតុបតែងគ្មានម្សៅមុខទទេរស្អាតវិញនោះរឹតតែធ្វើឲ្យ Pancake ទទួលបានការសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយហេតុថានាងសម្រស់អំណោយផលពីធម្មជាតិស្រាប់ទោះគ្មានការកែកុនបន្ថែមម្សៅក៏មើលទៅនៅតែស្រស់ស្អាតនឹងជឿជាក់ជាមួយនឹងផ្ទៃមុខម៉ដ្ឋរលោងភ្លឺថ្លាបែបនេះ ជាពិសេសក្នុងវ័យ៣០ប្លាយនេះតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Pancake 
Pancake 
Pancake 
Pancake 
Pancake 
Pancake 
Pancake 
Pancake 
Pancake 
Pancake 
Pancake 
Pancake 
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...