ចិន៖ ថ្មីៗនេះ ស្រាប់តែមានព្រឹត្តិការណ៍ដ៏ចម្រូងចម្រាសមួយ កាលពីថ្ងៃទី ១៥ ខែកក្កដា ដោយបានរាយការណ៍ថា តារាសម្ដែងប្រុស លោក Huang Jingyu បានចូលរួមកម្មវិធីមួយដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ថែមទាំងមានការប្រមូលផ្តុំកងសន្តិសុខជាង ១០០ នាក់ ឡើងជណ្តើរទាំងមូល និងដើរជាជួរវែងអន្លាយ រហូតទៅដល់ទ្វារ។
ចពោះហេតុការណ៍មួយនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយបានលើកឡើងថា តារាប្រុសរូបនេះ គិតថាខ្លួនគឺជាតារាដែលឈានដល់កម្រិតអន្តរជាតិឬយ៉ាងណា បើសូម្បីតែកំពូលតារាអន្តរជាតិល្បីៗក៏មិនដល់ថ្នាក់នេះដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានបញ្ជាក់ទៀតថា កាលពីពេលមុននេះ ក៏មានតារាសម្តែងម្នាក់ដែរ ដែលត្រូវបានព័ទ្ធជុំវិញដោយសន្តិសុខ ត្រឹមតែ ១០ នាក់ប៉ុណ្ណោះ តែក៏ត្រូវបានអ្នកលេងបណ្ដាញសង្គម ធ្វើការរិះគន់យ៉ាងខ្លាំង។
ជាពិសេស ខាងទំព័រ BJH ក៏បានបន្ថែមទៀតថា កម្មវិធីមួយនេះមិនមានអ្នកគាំទ្រច្រើនប៉ុន្មាននោះទេ តែដែលឃើញជាក់ស្ដែងគឺ មានចំនួនសន្តិសុខច្រើនជាងអ្នកគាំទ្រទៅទៀត និងពិតជាមិនយល់ទេថា មកទីនេះដើម្បីមកមើលតារាសម្ដែង ឬមកមើលសន្តិសុខ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖