ចេញជាមួយកូនពៅម្ដង មើលទៅ Angelina Jolie តែងខ្លួនហាយសូរ - TrueID

ចេញជាមួយកូនពៅម្ដង មើលទៅ Angelina Jolie តែងខ្លួនហាយសូរ

October 31, 2022

បរទេស៖ សម្រាប់តារាសម្ដែងស្រី Angelina Jolie នាពេលថ្មីៗនេះ នៅតែជាទីចាប់អារម្មណ៍ និងធ្វើឲ្យហ្វេនៗពេញចិត្ត ទៅលើសកម្មភាពសប្បុរសធម៌របស់នាង ដោយបានទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដែលត្រូវបានរងគ្រោះដោយទឹកជំនន់ ខណៈដែលរូបនាង ក៏​បាន​អំពាវនាវ​ដល់​ពិភពលោក ​ឲ្យ​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​ជនរងគ្រោះ​ ផងដែរ។ 

យ៉ាងណាមិញ បន្ទាប់ពីការបំពេញទស្សនកិច្ចមួយនេះ តារាស្រី Angelina Jolie ក៏បានទាក់ទាញហ្វេនៗគ្រប់គ្នា ទៅលើសកម្មភាពក្នុងជីវិតផ្ទាល់ខ្លួនវិញម្ដង ដោយកាលពីថ្មីៗនេះ នាងបានចំណាយពេលវេលាដ៏កម្រមួយ ចេញទៅដើរលេងជាមួយនឹងកូនស្រីពៅ Vivienne ពោរពេញដោយភាពកក់ក្ដៅ ទៀតផង។ 

ជាពិសេស ការបង្ហាញខ្លួនលើកនេះ តារាស្រី Angelina មិនបានធ្វើឲ្យអ្នកទស្សនាខកចិត្តនោះឡើយ ព្រមជាមួយនឹងស្ទាយ៍តែងខ្លួន ស្លៀកខោរលុង និងអាវវែង បញ្ចេញភាពភ្លឺថ្លា ទាំងសម្រស់និងស្មារតី ព្រមទាំងភាពវ័យក្មេង ធ្វើឲ្យនាងមើលទៅ កាន់តែមានភាពស៊ីវីល័យ សមជាអ្នកម៉ាក់សម័យថ្មីយ៉ាងខ្លាំង ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina
Angelina
Angelina
Angelina
Angelina
Angelina
Angelina
Angelina
Angelina និងកូនស្រី
Angelina និងកូនស្រី
Angelina និងកូនស្រី
Angelina និងកូនស្រី
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...