ចិន៖ ថ្មីៗនេះ យោងតាមប្រភពដ៏ល្បីមួយ បានឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែធ្នូកន្លងទៅ តារាសម្ដែងស្រី Zhao Wei បានបង្ហាញខ្លួន នៅទីក្រុងហុងកុង នៅពេលដែលនាងបានទៅចាក់សាំងនៅតាមផ្លូវ ផងដែរ។
អាចនិយាយបានថា នេះគឺជាលើកទី ២ ហើយដែល តារាស្រី Zhao Wei បានបង្ហាញខ្លួនសាជាថ្មី ចាប់តាំងពីខែសីហា ដែលនាងត្រូវបានហាម មិនឲ្យផ្សាយតាមបណ្ដាញសង្គម។ ហើយតាំងពីពេលនោះមក តារាស្រីរូបនេះ ក៏មិនបានចូលរួមក្នុងសកម្មភាពសិល្បៈទៀតនោះដែរ។ យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់នាង នៅទីក្រុងហុងកុងលើកនេះ ហាក់ដូចជា បានលុបបំបាត់ព័ត៌មានដែលថា រូបនាងត្រូវបានហាម មិនឱ្យចាកចេញពីប្រទេសចិនដីគោក ដើម្បីត្រូវស៊ើបអង្កេតនោះទេ។
ជាពិសេស តាមប្រភពដដែលនេះ បានឲ្យដឹងទៀតថា មុនពេលមានព័ត៌មានអំពី ការត្រូវបានហាមមិនឲ្យចេញផ្សាយ មិនត្រូវបានអនុញ្ញាតិឲ្យធ្វើសកម្មភាពសិល្បៈ ឬជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតរឿងពន្ធនោះ តារាស្រីរូបនេះ ក៏បាននៅស្ងៀមស្ងាត់អស់មួយរយៈ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖