កូរ៉េខាងត្បូង ៖ ដោយគិតត្រឹមថ្ងៃទី ១០ ខែ កញ្ញា ម៉ោង ២ រសៀលនៅប្រទេសកូរ៉េនេះ YouTube channel ផ្លូវការ របស់ក្រុមតារាចម្រៀងស្រីកូរ៉េ BLACKPINK មានអ្នក subscribe ដល់ទៅ ៦៥.២ លាននាក់ហើយ។
បច្ចុប្បន្ន ក្រុមចម្រៀងនារីនេះបានវ៉ាដាច់ Justin Bieber ដើម្បីក្លាយជាសិល្បករ ដែលមានអ្នក subscribe YouTube ច្រើនជាងគេបំផុត នៅលើពិភពលោក ដែលមានចំនួន៦៥.២ លាននាក់ ក្នុងនោះ JustinBieber ក៏បានតាមពីក្រោយយ៉ាងជិតស្និទ្ធ នៅក្នុងចំណាត់ថ្នាក់លេខ ២ដែលមាន ៦៥.១ លាននាក់។
ទន្ទឹមនឹងនេះ សមាជិកក្រុម BLACKPINK បានចែករំលែកនូវ ប្រតិកម្មរបស់ពួកគេ បន្ទាប់ពីលឺដំណឹងនេះ តាមរយៈ ផលិតកម្មរបស់ពួកគេគឺ ផលិតកម្ម YG Entertainment ដែលក្រុមនេះបាននិយាយថា ៖
សូមអបអរសាទរ BLACKPINK!
ប្រភព : Allkpop