ថៃ៖ នៅទីបំផុត គូស្វាមីភរិយាថ្មីថ្មោង រវាងតារាស្រីវ័យក្មេង Patricia និង ស្វាមី លោក Note Vises ក៏បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នកទាំងពីរបានសម្រេចចិត្ត ដឹកដៃគ្នាចូលរោងការ យ៉ាងកក់ក្ដៅ ដោយមានក្រុមគ្រួសារ និងមិត្តៗជាច្រើនបានមកចូលរួមអបអរ ផងដែរ។
យ៉ាងណាមិញ ថ្វីត្បិតតែពិធីមង្គលរបស់អ្នកទាំងពីរបានបញ្ចប់ទៅហើយក្ដី តែជាក់ស្ដែងបើ ក្រឡេកមកមើល ថ្ងៃល្អមួយ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដែលជាថ្ងៃប្រារព្ធពិធីបំពាក់ចិញ្ចៀន នៅក្នុងចំណោមក្រុមគ្រួសារ ក៏ដូចជាមនុស្សជិតស្និទ្ធជាច្រើន បានទាញយកការយកចិត្តទុកដាក់ និងតាមដាន នៅក្នុងបរិយាកាសដ៏សាមញ្ញ ជាពិសេស គឺថ្លៃបណ្ណាការរបស់នៅក្នុងកម្មវិធី។
ដោយឡែក បើទោះបីជាមិនបានបង្ហាញលម្អិតអ្វីពីរឿងមួយនេះក៏ពិតមែន តែអ្វីដែលធ្វើឲ្យមនុស្សជាច្រើន មិនអាចងាកចេញពីរឿងរបស់ Patricia និងស្វាមីក្នុងពិធីមង្គលនោះគឺ ចិញ្ចៀនភ្ជាប់ពាក្យរបស់ប្ដីប្រពន្ធអ្នកទាំងពីរតែម្ដង ព្រោះ នៅពេលដែលមើលឃើញដោយភ្នែកទទេ និងពង្រីកឲ្យឃើញយ៉ាងច្បាស់ៗនោះ អាចនិយាយបានថា នេះគឺជាចិញ្ចៀនពេជ្រដ៏ប្រណីត ពោរពេញដោយភាពស្រស់ស្អាត ចាំងភ្លើងដេញពន្លឺលេចធ្លោ សាកសមទៅនឹងកម្មវិធីបែបគ្រួសារលំដាប់អភិជន ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖