កូរ៉េខាងត្បូង៖ នៅលើគេហទំព័របណ្តាញសង្គមជាផ្លូវការនៃគ្រឿងអលង្ការប្រណីត Bulgari បានបង្ហោះវីដេអូខ្លី នៃសមាជិកក្រុមចម្រៀងនារីដ៏ល្បី BLACKPINK នាង Lisa ក្នុងការផ្តល់ព័ត៌មានថ្មីៗ នឹងរៀបចំកម្មវិធីផ្សាយផ្ទាល់ ដើម្បីបង្ហាញការប្រមូលគ្រឿងអលង្ការខ្ពស់ម៉ូតថ្មីរបស់ខ្លួន។
អ្វីដែលពិសេសនោះ មហាជន ជាពិសេសអ្នកទស្សនាវីដេអូខ្លីមួយនេះ បានចាប់អារម្មណ៍ជាខ្លាំង នៅខ្សែរដាំពេជ្រ ដែល សមាជិកក្រុមកូនពៅជនជាតិថៃរូបនេះ បានពាក់នេះ ពិតជាទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ជាមួយម៉ូតព័ន្ធជុំវិញករបស់នាង។
យ៉ាងណាមិញ បើតាមប្រភពមួយបានបង្ហើប ឲ្យដឹងពីតម្លៃ នៃខ្សែកដាំពេជ្រ មានរូបរាងដូចជាសត្វពស់មួយនេះ ត្រូវបាន គេដាក់លក់ចេញតម្លៃ ដែលមិនគួរឲ្យជឿ ប្រហែល ៩សែន ២ម៉ឺនដុល្លារ នេះបានយោងតាមវេបសាយមួយ បានបង្ហោះត្រូវបានលក់ចេញ៕
សូមទស្សនារូបភាពខាងក្រោម៖