ទេពអប្សរចាប់ជាតិទេដឹងបាន តារាស្រីទាំងនេះ មិនផាត់មុខហើយនៅតែស្អាត - TrueID

ទេពអប្សរចាប់ជាតិទេដឹងបាន តារាស្រីទាំងនេះ មិនផាត់មុខហើយនៅតែស្អាត

July 15, 2022

ភ្នំពេញ៖ សម្រស់ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់បុរសឬនារី ដោយអ្នកខ្លះអាចថាសំណាងដែលកើតមកមានមុខមាត់ស្អាតពីធម្មជាតិស្រាប់ មិនចាំបាច់ទៅវះកាត់កែសម្ផស្សឡើយ។ ក្រៅពីមានរូបសម្រស់តែមួយមុខក៏មិនទាន់គ្រប់ គឺត្រូវការមើលថែទាំទើបស្អាតបានយូរអង្វែងផងដែរ។ ម្យ៉ាងសម្រស់ជាផ្នែកមួយអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន ហើយកាន់តែទទួលបានចូលចិត្តពីអ្នកដទៃកាន់តែច្រើន។ 

យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់របស់សិល្បការិនីខ្មែរ ភាគច្រើនគេតែងតែឃើញសម្រស់ដ៏ស្រស់ស្អាតនៅពេលតារាស្រីតុបតែងខ្លួនខ្ញង់ៗទៅចូលរួមរួមកម្មវិធី ឬទៅថតជាដើម។ ដោយសម្រស់ពេលផាត់មុខរបស់តារាស្រីតែងតែទទួលបានការសរសើរពីសំណាក់ទស្សនិកជន និងហ្វេនគ្រប់ៗគ្នា សឹងតែមិនដាច់ពីមាត់។ ប៉ុន្តែភាគតិចណាស់ គេមិនដែលឃើញតារាបង្ហាញមុខមិនទាន់ផាត់មុខជាសាធារណៈ។ 

តួយ៉ាង គេដឹងថាមានតារាស្រីមួយចំនួនធំមានភាពជឿជាក់បង្ហាញមុខមាត់ហ្សីន គ្មានការតុបតែងមុខឡើយ ហើយស្បែកមុខវិញរលោង មើលទៅនៅតែស្អាត បើទោះបីគ្មានម្សៅនៅលើមុខក៏ពិតមែន។ ពិតណាស់ តារាស្រីដែលធ្លាបើបានបង្ហាញមុខគ្មានMake Upនោះមានដូចជា៖ 

១៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រីមួយរូបត្រូវបានគេសរសើរតាំងពីដើមថាជាតារាមានសម្រស់ស្អាតមិនថាពេលផាតើមុខ ឬមិនផាត់មុខក៏នៅតែមានភាពទាក់ទាញ។

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

២៖ អ្នកនាង សិទ្ធី នីកា 

តារាសម្ដែងស្រីកូនមួយ អ្នកនាង សិទ្ធី នីកា ជាតារាស្រីវ័យក្មេងមួយរូបដែលទទួលបានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ ដោយសម្រស់របស់នាងនៅតែស្អាត បើទោះបីពេលនេះនាងមានស្វាមី និងកូនរួចក៏ពិតមែន បើមើលលើសម្រស់ពេលមិនទាន់ផាត់មុខកីនាងក៏តែស្អាតដដែល។

អ្នកនាង សិទ្ធី នីកា
អ្នកនាង សិទ្ធី នីកា
អ្នកនាង សិទ្ធី នីកា 
អ្នកនាង សិទ្ធី នីកា 

៣៖ កញ្ញា សេង រដ្ឋា

តារាសម្ដែងជំនាន់ថ្មីកញ្ញា សេង រដ្ឋា នាងទើបតែប្រឡូកលើវិថីសិល្បៈមិនបានប៉ុន្មានឆ្នាំផង នាងទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតានោះទេ។ ម្យ៉ាងរូបសម្ផស្សនាងក៏ស្រស់សោភា បើនិយាយពីសម្រស់ពេលមិនMake Up ក៏ស្រស់ស្អាតមិនណយនោះដែរ។

កញ្ញា សេង រដ្ឋា
កញ្ញា សេង រដ្ឋា
កញ្ញា សេង រដ្ឋា
កញ្ញា សេង រដ្ឋា
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...