កម្សាន្ត ÷ Cha Jooyoung ជាតារាបង្ហាញម៉ូដ ដែលទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ដោយសារតែភាពស្រដៀងគ្នា នឹងតារាស្រីទាំងពីរល្បីៗ ២រូប។
ក្នុងនោះ មនុស្សកាន់តែច្រើនស្គាល់នាង បន្ទាប់ពីនាងត្រូវបានជ្រើសរើសជាម៉ូដែលមុខមាត់ថ្មី នៃម៉ាកគ្រឿងសំអាងដ៏ពេញនិយម 3CE ហើយអ្នកនិយមលេងអ៊ីនធើណែតជាច្រើនគិតថា មុខរបស់ Cha Jooyoung ពិតជាពិសេស ជាមួយនឹងភ្នែក និងច្រមុះរបស់នាង ដែលមើលទៅស្រដៀងនឹង Han Sohee និង Shin Sekyung។
យ៉ាងណា Cha Jooyoung បច្ចុប្បន្នបានធ្វើសកម្មភាពជាតារាបង្ហាញម៉ូត សម្រាប់ម៉ាកផ្សេងៗ មិនត្រឹមតែ 3CE ប៉ុណ្ណោះទេ ថែមទាំង SHISEIDO lalafranc និងជាច្រើនទៀត៕
សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: GStarLive