ហុងកុង៖ នារីសម័យថ្មីពិតជារឹងមាំខ្លាំងណាស់ បើទោះបីអត់ពីស្វាមីទៅ ក្នុងនាមជាម្ដាយដើរតួរជាឪពុកផងម្ដាយផង ដើម្បីធ្វើការរកលុយចិញ្ចឹមកូននឹងផ្ដល់ភាពកក់ក្ដៅឲ្យទៅពួកគេ តូយ៉ាងដូចជាតារាសម្ដែងអ្នកនាង Cecilia Cheung ជាដើម។
តារាសម្ដែងចាស់វស្សាអ្នកនាង Cecilia Cheung ត្រូវបានគេស្គាល់ថាជាសេដ្ឋីនីផ្នែកអចលនទ្រព្យ ដោះក៏ដោយសារតែអ្នកនាងមានផ្ទះនឹងដីរាប់សិបម៉ឺនដុលារឯណោះ បើគិតតាមហាងឆេងនាពេលបច្ចុប្បន្ន។
បើរាប់ត្រួសៗទៅ Cecilia Cheung មានផ្ទះនៅទីក្រុងប៉េកាំងចំនួនពីរខ្នងឯតម្លៃវិញប្រហាក់ប្រហែលជា ៣០លានដុលារ ហើយចំណែកដីរបស់នាងនៅកណ្ដាលទីក្រុងសៀងហៃវិញមានតម្លៃប្រមាណ ៤១០០០ដុល្លារក្នុងមួយការ៉េ ដូចនេះផ្ទះរបស់គាត់ ៤០ឆ្នាំ មានតម្លៃ ១៥លានដុល្លារ។សរុបជារួមទៅសេដ្ឋីនីផ្នែកអចលនទ្រព្យម្នាក់នេះត្រូវបានគេឲ្យដឹងថាមានទ្រព្យសម្បិត្តសរុបទាំងអស់ប្រហែលជា ៤៥ដុល្លារ៕