ថៃ៖ អាចនិយាយបានថា គឺជាអ្នកម្តាយនិងកូនស្រីមួយ គូដែលមានរសនិយមស្មើគ្នា សម្រាប់តារាចម្រៀងស្រី Kratae ព្រមទាំងម្ដាយរបស់នាង បើទោះបីជា ពេលនេះម្ដាយនាង មានអាយុ ៥៥ ឆ្នាំក៏ដោយ ក៏នៅតែថែរក្សាខ្លួនឯងបានយ៉ាងល្អ និងមានការលេងខ្លួនសិចស៊ីដ៏គួរឲ្យចាប់អារម្មណ៍។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាស្រី Kratae បានបង្ហាញរូបភាពដ៏អស្ចារ្យរបស់ម្ដាយនាង ដើម្បី ឲ្យអ្នកគាំទ្របានឃើញម្ដងទៀត ជាមួយនឹងការលេងខ្លួនថ្មីមួយ ក្នុងឈុតហែលទឹក និងលេងស្ទាយ៍សក់ដ៏ពេញនិយម ក៏ដូចជាបានបង្អួតរាងយ៉ាងល្អប្រណីត ក្រោមបរិយាកាសមាត់សមុទ្រ ប្រកបដោយភាពជឿជាក់យ៉ាងខ្លាំង។
តាមរយៈការបង្ហាញមួយនេះ ម្ដាយរបស់តារាស្រីរូបនេះ កាន់តែទទួលបានចំណាប់អារម្មណ៍ខ្លាំងឡើង និងការសរសើរពីហ្វេនៗជាច្រើន ព្រោះតែការលេងខ្លួនដ៏រំជើបរំជួលចិត្ត មិនចាញ់កូនស្រីប៉ុន្មាននោះទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖