កូរ៉េខាងត្បូង៖ នាង Song Hye Kyo មានភាពមមាញឹកក្នុងរយៈពេលមួយឆ្នាំទៅមុខទៀតដោយសារនាងប្តេជ្ញាថានឹងថតរឿងចំនួន២។ តារាសម្ដែងស្រីវ័យ ៣៩ ឆ្នាំមុននេះបានសម្តែងក្នុងរឿងដែលគួរឱ្យចាប់អារម្មណ៍មួយគឺ TheGlory ហើយថ្មីៗនេះត្រូវបានគេបញ្ជាក់ថានឹងសម្តែងនៅក្នុងរឿងបែបមនោសញ្ចេតនាថ្មីមួយផ្សេងទៀតដែលមានចំណងជឿងថា “Now,We are Breaking Up” រួមជាមួយនឹងលោក JangKi Yong,នាង ChoiHee Seo និងលោក Kim Joo Hun ផងដែរ។
និយាយអំពីទំនាក់ទំនងនិងការបែកបាក់ភាពយន្តរឿង Now,We are Breaking Up ផ្តោតលើទំនាក់ទំនងរវាងអ្នកច្នៃម៉ូដ(Song HyeKyo) និងអ្នកថតរូបដ៏មានមន្តស្នេហ៍ (Jang Ki Yong) ។
មានសេចក្តីរាយការណ៍មកថាពីមុនSongHye Kyoបានបដិសេធមិនទទួលយកតួនាទីនេះហើយក្រុមផលិតកម្មបានវិលត្រឡប់មកជាថ្មីជាមួយនឹងអត្ថបទដើម្បីបញ្ចុះបញ្ចូលនាងឱ្យទទួលយកតួនាទីនេះ។មិនយូរប៉ុន្មាន Song Hye Kyo ផ្លាស់ប្តូរចិត្តហើយយល់ព្រមសម្តែងក្នុងរឿងនេះ។
អ្នកគាំទ្ររំភើបចិត្តពេលឃើញSongHye Kyoវិលត្រលប់មកភាពយន្តខ្នាតតូចវិញក្នុងរឿងបែបមនោសញ្ចេតនានិងធ្វើការជាមួយក្រុមផលិតកម្មខ្លាំងដែលមានចាងហ្វាងលោក LeeGil Bokដែលធ្លាប់ដឹកនាំសម្ដែងក្នុងរឿង Dr. Romantic ២ និងអ្នកនិពន្ធរឿង JeInដែលធ្លាប់និពន្ធរឿង Misty ផងដែរនោះ។
គួរឱ្យដឹងដែរថា ភាពយន្តរឿង Now, We are Breaking Up ផងដែរត្រូវបានគេរំពឹងថានឹងចាក់បញ្ចាំងនៅខែតុលាឆ្នាំនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Jayne Stars