អតីតតួឯកស្រី F4កូរ៉េ នឹងត្រឡប់មកជាមួយនឹងវណ្ណកម្មរឿងភាគថ្មីក្នុងនាមជាអ្នកដឹកនាំរឿង។ ប្រភពព័ត៌មានបានបញ្ជាក់ថា សម្រាប់រឿងថ្មីដែលមានចំណងជើង នេះដែរនឹងមានតួអង្គមួយចំនួនដែលចូលរួមដើរតួនៅក្នុងរឿងភាគថ្មីនេះ ដែលមានដូចជា លោក Im Ji Kyu,លោក Yeon Jae Hwang និងលោក Yoon Hyuk Jin។
បើតាមផលិតកម្មរបស់អ្នកនាង បានឲ្យដឹងថា នាងតែងតែចង់ចូលរួមធ្វើការជាមួយនឹង លោក Im Ji Kyuម្ដងទៀត ទើបខ្ញុំសម្រេចរៀបចំរឿងដែលសាកសមជាមួយនឹងលោក គួរបញ្ជាក់ផងដែរថា លោកIm Ji Kyu ធ្លាប់បានចូលរួមសម្ដែងក្នុងរឿងភាគជាច្រើនដែលមានដូចជា 18 Again របស់ទូរទស្សន៍ JTBC និង របស់ទូរទស្សន៍ OCNដែលមានរឿង Uncanny Counter។ លោក Im Ji Kyu ក៏ធ្លាប់បានធ្វើការសម្ដែងក្នុងរឿង ដែលបានដឹកនាំដោយអ្នកនាង កាលពីឆ្នាំ២០១០ ហើយវាក៏ជាខ្សែភាពយន្តដែលនាងបានដឹកនាំដំបូងផងដែរ។
អ្នកនាងបាននិយាយផងដែរថា នាងនិង លោកIm Ji Kyu ធ្លាប់និយាយគ្នា និងពិភាក្សាគ្នាដោយចែករំលែកនូវការគិតរបស់ពួកគេជាមួយគ្នា ដែលបង្ហាញពីការធ្វើការជាមួយគ្នាចុះសម្រុងគ្នាល្អណាស់ទើបនាងសម្រេចចិត្តចង់ធ្វើការជាមួយលោកម្ដងទៀត។
ចំណែកឯលោក Yeon Jae Hwang និងលោក Yoon Hyuk Jin វិញ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការសម្ដែងនេះ ដោយការមើលឃើញនូវសមត្ថភាពរបស់អ្នកទាំងពីរតាមរយៈការប្រលងសម្ដែងសាកជាដើម និងតាមរយៈការមើលឃើញនូវរឿងផ្សេងៗដែលពួកគេធ្លាប់ចូលរួមសម្ដែងពីមុនមក។
គួរបញ្ជាក់ផងដែរថា រឿង Dark Yellow នេះ នឹងនិយាយអំពីការគិតផ្សេងគ្នារវាងមនុស្សស្រី និងមនុស្សប្រុសក្នុងការដោះស្រាយបញ្ហា ដោយយោងទៅតាមហេតុផលនិងទស្សនៈផ្សេងៗគ្នា៕