កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ សមាជិក Jung-hwan នៃក្រុមចម្រៀងបុរស Treasure ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានវិជ្ជមាន សម្រាប់កូវីដ ១៩ បន្ទាប់ពីធ្វើតេស្តម្តងទៀត ក្នុងកំឡុងពេល ធ្វើចត្តាឡីស័ក្ក បានដាច់ខ្លួនដាក់ឡែក។
តួយ៉ាង ខាងផលិតកម្ម YG Entertainment បានប្រកាស តាមរយៈសេចក្តីប្រកាសព័ត៌មានជាផ្លូវការនៅថ្ងៃទី ១៦ ខែកក្កដានេះថា Jung-hwan ត្រូវបានគេបញ្ជាក់ថាមាន វិជ្ជមាន កូវីដ ១៩ នៅថ្ងៃនេះ (ថ្ងៃទី ១៦)ដូច្នេះដែរ។
ទន្ទឹមនឹងនេះ Doyoung ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានកូវីដ ១៩ កាលពីថ្ងៃទី ១៣ ។ ជាលទ្ធផលសមាជិកនិងបុគ្គលិកបានធ្វើចត្តាឡីស័ក្កដោយខ្លួនឯង។ នៅពេលនោះមិនមានករណីដែលត្រូវបានបញ្ជាក់បន្ថែមនោះទេ ប៉ុន្តែក្នុងអំឡុងពេលចត្តាឡីស័ក្ក សមាជិកកូនពៅរូបនេះ ត្រូវរកឃើញវិជ្ជមាន៕
ប្រភព៖ news.naver.com
សូមទស្សនារូបភាពខាងក្រោម៖