រាជធានីភ្នំពេញ ៖ មហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្នុងការប្រកួតចម្រៀងល្បីឈ្មោះ Cambodia Idol រដូវកាលទី៤ នៅសបា្តហ៍នេះ បេក្ខជន ទុំ រដ្ឋា បកស្រាយក្នុងបទ «ស្រឡាញ់ស្ទើរលេប» ជាចម្រៀងដើមរបស់ គណៈកម្មការលោក ណុប បាយ៉ារិទ្ធ ប៉ុន្តែងាកទៅទឹកដមសម្លេងវិញ គឺស្រដៀងខ្លាំងនឹង គណៈកម្មការ លោក ឆន សុវណ្ណរាជ ស្ទើរតែ១០០%ទៅហើយ ធ្វើឲ្យមហាជនស្តាប់ហើយ លាន់មាត់ពិរោះគ្រប់ៗគ្នា។
ផ្ទុយទៅវិញ ស្រាប់តែ ទទួលបាន No ពីគណៈកម្មការ២រូបទៅវិញ គឺលោក ឆន សុវណ្ណរាជ និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលនេះធ្វើឲ្យហ្វេនៗរបស់ការប្រកួតនេះ ផ្ទុះការរិះគន់ជាខ្លាំង ពិរោះបែបនេះហើយ បែរជា បដិសេធទៅវិញ ខណៈពេល បេក្ខជនមុនបកស្រាយចម្រៀងបរទេស ដូចមិនសូវពិរោះខ្លាំងប៉ុន្មាន បែរជាជាប់ទៅវិញ ឬមួយ ក៏មក ពីទឹកដមសំនៀងដូចនឹងគណៈកម្មការពេក?
យ៉ាងណាមិញ ងាកទៅតារាចម្រៀង ឆន សុវណ្ណរាជ ក្រោយផ្ទុះរិះគន់យ៉ាងខ្លាំងដូច្នេះ រូបលោក ក៏ហាក់មិនបកស្រាយអ្វីច្រើន បានត្រឹមធ្វើព្រងើយ និងបង្ហោះសារបញ្ជាក់ពីអារម្មណ៍ យ៉ាងដូច្នេះថា ៖