កូរ៉េខាងត្បូង ៖ Hyuk សមាជិកក្រុម VIXX បានលាតត្រដាងអាថ៌កំបាំង ពីរបៀបដែលសមាជិកក្រុម Idol នាពេលបច្ចុប្បន្ននេះ មានការណាត់ជួបជាអាថ៌កំបាំង នៅលើវគ្គថ្មីរបស់កម្មវិធី iHQ ' It's Unnie's Treat ' ដែល So Yi Hyun បានសួរ Hyuk ថា ៖
ជាការឆ្លើយតប Hyuk បានឆ្លើយតបថា ៖
គួររំលឹកផងដែរថា កាលពីមុនឧស្សាហកម្ម K-pop របស់កូរ៉េ ត្រូវបានគេដឹងថា មានបទបញ្ជាយ៉ាងតឹងរ៉ឹង នៅពេលណាត់ជួបគ្នា ដែលសមាជិកក្រុម Idol ជាច្រើន បានពន្យល់ថា ទីភ្នាក់ងាររបស់ពួកគេ ហាមឃាត់ការណាត់ជួប និងរួមបញ្ចូលនូវឃ្លាអំពីការណាត់ជួប ក្នុងកិច្ចសន្យារបស់ពួកគេថែមទៀត កាលពីអតីតកាល។
តែក្នុងវគ្គថ្មីនេះ Hyuk សមាជិកក្រុម VIXX បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយបានបង្ហើបថា ឥឡូវនេះភ្នាក់ងាររបស់ពួកគេ កំពុងគ្រប់គ្រងការណាត់ជួបតារាល្បីៗដោយផ្តល់ឱ្យពួកគេ នូវកន្លែងជួបជុំគ្នា ដែលមានសុវត្ថិភាពជំនួសវិញ៕
ប្រភព : Allkpop