Oppa Gangnam Style ត្រលប់មកម្ដងទៀត ក្រោយបាត់មុខ៥ឆ្នាំ - TrueID

Oppa Gangnam Style ត្រលប់មកម្ដងទៀត ក្រោយបាត់មុខ៥ឆ្នាំ

April 13, 2022

កម្សាន្ត៖ បើនិយាយពីបទចម្រៀង Kpop ដ៏ល្បីល្បាញ នរណាៗក៏ស្គាល់កាលពីប៉ុន្មានឆ្នាំមុននោះ ច្បាស់ជាមិនរំលងបទ Gangnam Style ដែលច្រៀងដោយតារាប្រុសវ័យកណ្ដាល Psy នោះទេ។ បន្ទាប់ពីលោកបានចេញចម្រៀងល្បីៗប៉ុន្មានក្រោយមកទៀតហើយ តារាប្រុសរូបនេះ បានផ្អាកច្រៀងអស់រយៈពេល៥ឆ្នាំ។

Psy
Psy

ដោយឡែក ថ្មីៗនេះ តាមប្រភពបានឲ្យដឹងថា Psy កំពុងនឹងត្រៀមចេញអាល់ប៊ុមថ្មីជាលើកដំបូង ក្រោយពីការបាត់មុខរបស់លោកអស់រយៈពេលយ៉ាងយូរកន្លងមក។ តារាចម្រៀងវ័យ៤៤ឆ្នាំរូបនេះ បានប្រកាសនៅក្នុងគណនី Instagram អំពីអាល់ប៊ុមថ្មី​​ នឹងចម្រៀងថ្មីដែលមានលក្ខណៈស្រដៀងនឹងបទ Gangnam Style ដែរ។

Psy
Psy

គួរបញ្ជាក់ផងដែរថា Psy បានចាកចេញពីផលិតកម្ម YG Entertainment ដែលក្រោយមកនៅឆ្នាំ២០១៩ លោកបានបង្កើតផលិតកម្មថ្មីខ្លួនឯងឈ្មោះថា P Nation។ មិនតែប៉ុណ្ណោះ ផលិតកម្មរបស់លោក មានសុទ្ធតារាចម្រៀងល្បីៗជាច្រើន​មិនចាញ់ផលិតកម្មធំៗនោះទេ៕

Psy
Psy

ប្រភព៖ billboard 

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...