ភ្នំពេញ៖ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម កំពុងតែលើកប្រធានបទមួយ យកមកវែកញែក នៃការបង្ហោះរបស់តារាល្បីលើបណ្តាញសង្គម លោក វណ្ណដា និង Influencer វ័យក្មេង កញ្ញា ស្រីខួច ជាមួយនឹងការបង្ហោះរូបភាពទាំងពីរ។
ជាមួយគ្នានេះដែរ តារាវ័យក្មេងទាំងពីរដួងនេះ បានចែកចាយរូបភាពនៅក្នុងផ្ទះកន្លែងទទួលភ្ញៀវ ជាមួយនឹងសកម្មភាពអង្គុយ មុខទូរទស្សនិ៍ រីករាយ ទៅនឹង អាហារនំនេក កាហ្វេ ដែលបានដាក់លើតុ រីករាយទៅនឹង ពេលទំនេររបស់ពួកគេ។
រហូតដល់ទាល់តែគេបានកត់សម្គាល់ ត្រង់ចំណុចមួយ ដែលបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើការបង្ហោះរូបរបស់អ្នកទាំងពីរ ត្រង់ចំណុចកន្លែងតែមួយ ដែលបានធ្វើឲ្យអ្នកនិយមតាមដានជីវិតដទៃ បានសង្ស័យថា អាចទេដែល កំពុងតែណាត់ជួបគ្នា តែជាលក្ខណៈឯកជន?
សូមទស្សនារូបភាពខាងក្រោម៖