ថ្ងៃប្រកួតMTIC2023 វគ្គRunway ពេជ្រ សូលីកា តែងខ្លួនឡើងឆ្វាច - TrueID

ថ្ងៃប្រកួតMTIC2023 វគ្គRunway ពេជ្រ សូលីកា តែងខ្លួនឡើងឆ្វាច

December 26, 2022

ភ្នំពេញ៖ ពិតណាស់ ចាប់តាំងពីឈានជើងចូលសិល្បៈជាថ្មី អ្នកនាង ពេជ្រ សូលីកា កាន់តែទទួលបានការគាំទ្រខ្លាំងពីមហាជនច្រើនជាងមុន។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញនាង រឹតតែទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ។ ម្យ៉ាងវិញទៀតអ្នកម៉ាក់វ័យក្មេងរូបនេះ មានភាពមមាញឹកជាមួយ ការងារច្រៀងខ្លាំងតែម្ដង។ 

យ៉ាងណាមិញ ថ្មីៗនេះ គេដឹងថាអ្នកនាង ពេជ្រ សូលីកា ទើបតែទទួលការងារច្រៀងនៅក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia 2023 ដែលធ្វើឡើងកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២២នេះ។ ក្រោយបង្ហាញខ្លួនច្រៀងក្នុងកម្មវិធីមួយនេះ នាងធ្វើឲ្យកម្មវិធីទាំងមូល រឹតតែអស្ចារ្យ និងសប្បាយទៅតាមចម្រៀងដែលនាងបានបកស្រាយ។ 

លើសពីនេះទៅទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍លើឆាកប្រកួតវគ្គ Runway Miss Teen International Cambodia 2023 គឺអ្នកនាង ពេជ្រ សូលីកា បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតសម្លៀកបំពាក់មានត្បូងភ្លឺផ្លេក មានភាពទាក់ទាញខ្លាំង។ មិនតែប៉ុណ្ណោះ មួយឈុតដែលនាងបានស្លៀក ត្រូវបានហ្វេនៗសរសើរមិនដាច់ពីមាត់គ្រប់គ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...