ឡូយជាងម្ចាស់មកុដទៀត Engfa ទទួលបានអាទិភាពពិសេសមួយនេះ បន្ទាប់ពីទៅដល់ថៃ - TrueID

ឡូយជាងម្ចាស់មកុដទៀត Engfa ទទួលបានអាទិភាពពិសេសមួយនេះ បន្ទាប់ពីទៅដល់ថៃ

November 2, 2022

ថៃ៖ ក្រោយ​ពីបានបញ្ចប់​ការ​ប្រកួត​បវរកញ្ញា​ ពីកម្មវិធី Miss Grand International ២០២២ រួចមក ពេលនេះ បវរកញ្ញាម្ចាស់មកុដ រួមទាំងលំដាប់រងដទៃទៀត ក៏បានធ្វើដំណើត​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ហើយ។ ហើយ នៅ​ពេល​ត្រឡប់​មក​វិញ​នេះ វាហាក់ដូចជាមានភាពចម្រូងចម្រាសខ្លះៗ ចំពោះការបង្ហាញខ្លួនរបស់ពួកគេ។

ជាពិសេស រឿងដែលទស្សនិកជនចាប់អារម្មណ៍ជាងគេ គឺនៅពេលដែល មានការបង្ហាញខ្លួននៅព្រលានយន្តហោះ ពីម្ចាស់ជ័យលាភីលំដាប់រងទី១ នាង Engfa តែម្ដង ដោយត្រូវបានគេមើលឃើញថា នាង​បាន​ឈរ​នៅ​ខាង​មុខ ដោយ​ឈរ​នៅ​ចន្លោះ​ទីតាំង​កណ្តាល ដែល​ជា​ធម្មតា គឺជាកន្លែងសម្រាប់​តំណែង​ម្ចាស់មកុដ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រូបនាង ក៏​ត្រូវ​បាន​ផ្តល់​អាទិភាព ​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ឯកជន ខណៈ​ដែល ម្ចាស់មកុដ និងលំដាប់រងផ្សេងទៀត គឺត្រូវ​នៅចាំ​រថយន្ត​ចេញ​ ទៅតាមក្រោយ។

គួររំឮកផងដែរថា មុន​នឹង​ក្លាយ​ជា​បវរកញ្ញា​លំដាប់រងទី១ ក្នុងកម្មវិធី Miss Grand International 2022 ​Engfa ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពដ៏លេចធ្លោមួយរូប មានរូបរាងស្អាត ជំនាញសម្តែងល្អ ប៉ុន្តែ បើនិយាយពីភាសាបរទេសវិញ រូបនាង ហាក់នៅមានកម្រិតនៅឡើយ ដែលការចូលទៅកាន់កំពូលទាំង៥ ក៏បានបង្ក​ឱ្យ​មានការ​ជជែក​វែកញែក ​យ៉ាង​ខ្លាំងផងដែរ ។

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Engfa
Engfa
Engfa
Engfa
Engfa
Engfa
Engfa
Engfa
Engfa
Engfa
Engfa
Engfa
Engfa
Engfa
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...