ថៃ៖ អាចនិយាបានថា ចំពោះដំណឹងរៀបការរបស់តារាស្រី Patricia និងស្វាមី កំពុងតែទាញយកចិត្តទស្សនិកជន និងអ្នកគាំទ្រជាច្រើន ដែលចាត់ទុកថា នាងគឺជាមនុស្សស្រីដ៏មានសំណាងម្នាក់ ដែលទទួលបានក្ដីស្រលាញ់ និងការយកចិត្តពីស្វាមី ដែលជាកូនប្រុសមហាសេដ្ឋីមួយរូប ផងដែរ។
យ៉ាងណាមិញ ដោយសារតែបែបនេះ បានធ្វើឲ្យហ្វេនៗ ងាកមកចាប់អារម្មណ៍ពីតារាស្រីរូបនេះផ្ទាល់ ដែលត្រូវបានគេលើកឡើង ពីរឿងរ៉ាវជាមួយនឹងអតីតគូស្នេហ៍របស់នាងកាលពីមុន ដែលជាកូនអ្នកមាន និងបានផ្ដល់ក្ដីស្រលាញ់មិនចាញ់គ្នា ព្រមជាមួយនឹងការបញ្ជាក់ពី មូលហេតុមួយដែលថា នេះមិនមែនដោយសារតែរូបសម្រស់ដ៏ស្រស់សោភារបស់នាងតែម៉្យាងនោះឡើយ។
ខណៈដែលមានមនុស្សមកស្រលាញ់ និងយកចិត្តទុកដាក់មើលថែនាងបានយ៉ាងល្អនេះ គឺដោយសារតែ តារាស្រី Patricia គឺជាសិស្សពូកែមួយរូប បានពិន្ទុ GPA ខ្ពស់ និងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីក្នុងប្រទេសថៃ។ ជាពិសេស អាចនិយាយបានថា នាងគឺជានារីដែលល្អ ទាំងចរិតមាយាទ ដូច្នេះហើយ ទើបទទួលបានការរាប់អាន ទទួលស្គាល់ និងពេញចិត្តពីក្រុមគ្រួសារខាងប្រុស ផងដែរ៕
ប្រភព៖ Thai Drama Zone
សូមទស្សនារូបភាពខាងក្រោម៖