តារាកម្សាន្ត: កាលពីម្សិលមិញនេះ ដាណា ភីន ដែលប្រិយមិត្តបានស្គាល់ថាជាកូនស្រីរបស់ម្ចាស់ហាងពេជ្រ និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំអ្នកស្រីទ្រី ដាណា បានធ្វើឲ្យហ្វេនៗដែលជាអ្នកនិយមគាំទ្រ មានការស្ងើចសរសើរជាខ្លាំង ក្រោយពេលបានរៀបចំពីធីខួបកំណើតកាលពីល្ងាចមិញនេះនៅគេហដ្ឋានរបស់ខ្លួនប្រកបដោយភាពសប្បាយរីករាយនិងទិដ្ឋភាពដ៏ស្រស់ស្អាតថែមទៀតផង។
យ៉ាងណាមិញ អ្វីដែលរឹតតែធ្វើឲ្យចម្លែកចិត្តនិងកាន់តែគួរឲ្យកោតសរសើរបន្ថែមទៀតនោះ ស្រាប់តែនៅក្នុងកម្មវិធីខួបកំណើតផ្ទាល់ខួន ដាណាភីន ទទួលបានកាដូជាសៀវភៅជាច្រើនក្បាល ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមស្ងើចសរសើរថាពិតជាអ្នកសិក្សាប្រាកដមែន។
សូមរំលឹកផងដែលថា កាលពីពេលកន្លងមកទៅ អ្នកស្រី ទ្រីដាណា ធ្លាប់បានបញ្ជាក់ថា កូនស្រីរបស់ខ្លួនមិនចេះចាយលុយច្រើន ហើយជាក្មេងរៀនពូកែថែមទៀតផង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷